• ក្តៅៗ! នាយឧត្ដមសេនីយ៍ សៅ សុខា ព្រមានចាប់ខ្លួន សាន ប៊ុនធឿន​… !!!

    នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានមានប្រសាសន៍តាម​ តេឡ​ក្រាមនៅព្រឹកនេះព្រមានខ្លាំងៗទៅលេីលោក​ សាន​ ប៊ុន​ធឿន​ ចាងហ្វាង​កាសែត​មួយរូប​ ដោយអោយ​លោក​ សាន​ ប៊ុន​ធឿន​ ធ្វើការ​សុំទោសលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តព្រះសីហនុ​ ជាបន្ទាន់​ បេីមិនដូចនេះទេ​ លោក​ សាន​ ប៊ុន​ធឿន​ ប្រឈមមុខ​នឹង​ការចាប់​ខ្លួនហេីយ​ ។

    ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ បានមានប្រសាសន៍ថា​៖ “លោក​ សាន​ ប៊ុន​ធឿន​ បានចោទប្រកាន់ដោយគ្មានភស្តុតាងថា​ លោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ ចាប់​ប្រជាជន​ និង​ អ្នកកាសែត​ ដាក់គុកដេីម្បីផ្គាប់ចិត្តអ្នកមានលុយជាថ្នូរនឹងលុយទាំងបាច់ៗ​ ។ ដូច្នេះ​បេីរកភស្តុតាងមិនបានទេ​ លោក​ សាន​ ប៊ុន​ធឿន​ ត្រូវ​តែទទួលខុសត្រូវចំពោះមុខច្បាប់​”

    ប្រភព៖ កាសែតដំណឹងទាន់ហេតុការណ៍

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ