• Man United បដិសេធ​តម្លៃ​ប្រមាណ ៦៧លាន​ដុល្លារ របស់​ក្រុម Inter Milan ក្នុង​ការ​ចង់បាន Lukaku

    (មេនឆេសស្ទើ)៖ នាពេលថ្មីៗនេះក្រុម Manchester United បានបដិសេធសំណើទឹកប្រាក់ប្រមាណ ៥៣.៩លានផោនស្មើនឹងប្រមាណ ៦៧លានដុល្លារពីក្លឹបអ៊ីតាលី Inter Milan ក្នុងការចង់បានខ្សែប្រយុទ្ធ Romelu Lukaku នេះបើតាមការចេញផ្សាយដោយ BBC កាលថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០១៩។

    សម្រាប់កីឡាករខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ Romelu Lukaku ត្រូវបានក្លឹប Man United នាំយកមកពីក្លឹប Everton ក្នុងតម្លៃប្រមាន ៧៥លានផោនស្មើនិង ៩៣លានដុល្លារកាលពីឆ្នាំ២០១៧ ហើយនាពេលថ្មីនេះក្លឹបអ៊ីតាលី Inter Milan បានដាក់សម្នើ ៦៧លានដុល្លារមកកាន់ក្លឹបបិសាចក្រហមតែត្រូវបានក្លឹបនេះបដិសេធ គ្រាដែលខ្សែប្រយុទ្ធរូបនេះមិនស្ថិតក្នុងជម្រើសរបស់លោក Solskjaer ក្នុងជ័យជម្នះ ១-០ ទៅលើក្រុម Inter Milan នៃជំនួបមិត្តភាពកាលពីថ្ងៃសៅរ សប្តាហ៍មុន។

    បញ្ជាក់ផងថា ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ីក Romelu Lukaku ត្រូវបានក្លឹប Man United នាំមកកាលពីឆ្នាំ២០១៧ ដោយចូលលេងបាន ៩៦ប្រកួតរកបាន ៤២គ្រាប់ឲ្យក្រុមបិសាចក្រហម គ្រាដែល Lukaku បានខកខានពីប្រកួតចុងក្រោយនេះដោយសាររបួស ដែលការប្រកួតធ្វើនៅប្រទេសសិង្ហបុរី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ