• ចាប់ពីថ្ងៃនេះទៅ! កម្លាំងនគរបាលនឹងចាប់ផ្ដើមត្រួតពិនិត្យ រកសារធាតុញៀន និងជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់

    ក្នុងពេលគោរពទង់ជាតិ នាព្រឹកថ្ងៃច័ន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តមសថេត បានថ្លែងយ៉ាងនេះក្នុងហ្វេសបុករបស់លោកថា៖

    -ខ្ញុំក៏បានប្រាប់ ដល់កម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ដែរ ថា ចាប់ពីថ្ងៃនេះតទៅ យើងនឹងចាប់ផ្ដើមយុទ្ធនាការ រឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសទៅលើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព ព្រោះករណីស្លាប់ ដោយសារការមិនពាក់មួក សុវត្ថិភាពមានចំនួនរហូត ដល់ទៅជាង៨០ភាគរយ។

    -កម្លាំងនគរបាល នឹងឃាត់អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដែលមិនពាក់មួកសុវត្ថិភាព រហូតទាល់តែមានមួកពាក់ ទើបឲ្យបន្តដំណើរទៅមុខទៀត។

    -កម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើជាគម្រូល្អដល់ប្រជាពលរដ្ឋ ពោលគឺត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូជានិច្ច។

    -ចាប់ពីថ្ងៃនេះតទៅដែរ កម្លាំងនគរបាលរបស់យើង ក៏នឹងចាប់ផ្ដើមត្រួតពិនិត្យ រកសារធាតុញៀន និងជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តធុនធ្ងន់ និងព្រូរថយន្តផងដែរ ហើយប្រសិនបើរកឃើញ នឹងត្រូវបញ្ជូនទៅមណ្ឌលអប់រំ កែប្រែ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ