ឆេះរថយន្តដឹកទំនិញមួយគ្រឿង នៅច្បារអំពៅ មកពីឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីន

(ភ្នំពេញ)៖ មូលហេតុ នៃការឆេះរថយន្តដឹកទំនិញដ៏ធំមួយនៅចំណុចបុរីហាយធិច២ ភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅនាទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីចេញពីកាប៊ីនឡាន។

សមត្ថកិច្ចប្រាប់ថា រថយន្តដឹកទំនិញម៉ាក Hyundai ឆេះនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២៨គ្រឿង បាញ់អស់ទឹក ១១២គូប តែករណីនេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ដោយឡែក លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានថ្លែងថា ករណីនេះគឺរថយន្តចតស្ងៀមដោយម្ចាស់ដេកក្នុងរថយន្ត ហើយស្រាប់តែឆេះតែម្តង។ ប៉ុន្តែករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទំនិញតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ