• លោក គួច ចំរើន បញ្ជាឲ្យក្រុមហ៊ុនម៉ៅការចុះប្រមូលសំណល់សំណង់បាន ១១ទីតាំង នៅក្នុងក្រុងព្រះសីហនុ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យក្រុមហ៊ុនម៉ៅការប្រមូលសំណល់សំណង់ចុះប្រមូលសំរាម និងសំណល់សំណង់នៅទីតាំងផ្សេងគ្នា នៅក្នុងក្រុងព្រះសីហនុ ដោយនៅថ្ងៃដំបូងក្រុមហ៊ុនប្រមូលបានចំនួន ១១ទីតាំង។

    ថ្ងៃដំបូងគឺធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះរួមមាន៖

    * ទីតាំងទី១ ក្រោយបុរីប្លូស្កាយ (ម្ដុំសង្កាត់៤) ប្រមូលបាន ១ឡានតូច (រួចរាល់)។

    * ទីតាំងទី២ អូរពីរ ប្រមូលបាន ១ឡានធំ និង ១ឡានតូច (រួចរាល់)។

    * ទីតាំងទី៣ ក្នុងបុរីគីមចន្ថា (ចំណោទរ៉ា) ប្រមូលបាន ៤ឡានធំ និង ៧ឡានតូច (មិនទាន់រួចរាល់)។

    * ទីតាំងទី៤ ក្រោយវិមានខ្សាច់ស ប្រមូលបាន ១៦ឡានតូច (រួចរាល់)។

    * ទីតាំងទី៥ ក្រោយតូតាល់ផ្សារលើ ប្រមូលបាន ១១ឡានតូច (រួចរាល់)។

    * ទីតាំងទី៦ ផ្លូវចុះទៅផែឡើងទៅកោះ ប្រមូលបាន ២ឡានតូច (រួចរាល់)។

    * ទីតាំងទី៧ ក្រោយភីហ្សាខមភេនី ប្រមូលបាន ៤ឡានតូច (រួចរាល់)។

    * ទីតាំងទី៨ កោះទន្សាយ ប្រមូលបាន ៧ឡានតូច (រួចរាល់)។

    * ទីតាំងទី៩ ទល់មុខហូលីដេ ប្រមូលបាន ២ឡានតូច (រួចរាល់)។

    * ទីតាំងទី១០ ឧតុនិយម (ជាប់ជីងថៃឡាយ) ប្រមូលបាន ២ឡានតូច (រួចរាល់)។

    * ទីតាំងទី១១ ក្រុមហ៊ុនម៉ៅការប្រមូលសំណល់ការដ្ឋានសំណង់បានចូលរួមជាមួយរដ្ឋបាលក្រុង និងមន្ទីរបរិស្ថានចុះអន្តរាគមន៍ប្រមូលកាកសំណល់ ដែលចាក់ជាគំនរនៅតាមចិញ្ចើមផ្លូវជិតផែ រ៉ូយាល់ (ទំនប់រលក) ដោយប្រើប្រាស់គ្រឿងចក្រហ្សារហ្ស័រចំនួន ១គ្រឿង និងប្រមូលសំណល់ដឹកចេញបានចំនួន ១៣ឡានធំ បានចូកកាកសំណល់ផ្ទះបាយចំនួន ៣ឡានធំ។

    ក្រុមការងារក៏បានឈូសសម្អាតតាមចិញ្ចើមផ្លូវ ហើយបានប្រមូលកាកសំណស់ និងកម្ទេចបេតុងដែលចាក់រាយប៉ាយតាមផ្លូវជាតិលេខ៤ ចាប់ពីចំណោតលោកយាយម៉ៅរហូតដល់ចំណោតអូរត្រាវ ដោយបានប្រើប្រាស់គ្រឿងចក្រប្រភេទហ្សារហ្ស័រចំនួន ១គ្រឿង និងបានប្រមូលកាកសំណល់ផ្ទះបាយនៅលើផ្លូវសេតេផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ