• ដុត​បំផ្លាញ​រថយន្ត​ចំនួន ​៥គ្រឿង និង​ម៉ូតូ​មួយគ្រឿង ​ក្នុង​យុទ្ធនាការ​បង្ក្រាបបទល្មើសព្រៃឈើម្សិលមិញនេះ

    អ្នក​នាំពាក្យ​កងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ឲ្យ​ដឹងថា​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​កាលពី​ម្សិល​មិញ​បង្រ្កា​បាន​បទល្មើស​ប្រាំ​ពីរ​លើក និង​​ដុត​បំផ្លាញ​យានយន្ត​ចំនួន​៦គ្រឿង។

    ក្នុង​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច​បាន​បង្រ្កាប​បទល្មើស​ព្រៃ​ឈើចំនួន​ប្រាំ​ពីរលើក​រួម​មាន​ខេត្ត​ព្រះ​វិហារ​ចំនួន​បី​លើក រតនគិរីពីរ​លើក មណ្ឌល​គិរី និងក្រ​ចេះ ​មួយ​លើកៗ​ដូចគ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រ​ទេស​។

    លោកឧត្តមសេនីយ៍ត្រី​សរសេរ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​កាលពី​យប់​មិញទៀត​ថា​យុទ្ធនាការ​នេះ​ចាប់​បាន​ឈើ​ចំនួន៤៣​ដុំ និង​១៥,៦៣២​ម៉ែត្រ​គួប ដែល​ត្រូវ​រក្សា​ទុក​នៅ​រដ្ឋបាលព្រៃឈើ​។ ក្រៅពីនេះ​លោក​ថា​រថយន្ត​ប៉ាកុង​ចំនួន​៥គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង​ក៏​ត្រូវ​បំផ្លាញ​ចោល​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ