• ដំណឹងល្អ! ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេង១ខ្សែ និងបញ្ចប់ការសាងសង់ នៅចុងឆ្នាំនេះហើយ

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចសាងសង់ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេងមួយខ្សែទៀត នៅជាប់នឹងស្ពានអាកាសចាស់ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស និងផ្លូវនរោត្តម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP ។

    លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថ្មីៗនេះថា គម្រោងសាងសង់ស្ពានអាកាសបត់ឆ្វេង១ខ្សែនេះ នឹងត្រូវបញ្ចប់នៅចុងខែធ្នូឆ្នាំ២០១៩នេះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ខណៈស្ពានអាកាសក្បាលថ្នល់ចាស់ ដោះស្រាយបញ្ហាចរាចរណ៍ មិនទាន់បានល្អប្រសើរនៅឡើយ។

    លោក សាំ ពិសិដ្ឋ បន្តថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តម មានប្រវែង ៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប ២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម៕

    អត្ថបទ៖ MyTV

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ