• ក្មេងៗសម័យឥឡូវ ​នៅ​អាមេរិក​ចង់​ក្លាយ​ជា YouTuber ជាជាង​អវកាសយានិក

    លោក Neil Armstrong គឺ​ជា​បុគ្គល​ដំបូង​ដែល​បាន​ដើរ​លើ​ឋាន​ព្រះចន្ទ​នៅ​ថ្ងៃ​ទី ២០ ​កក្កដា ឆ្នាំ ១៩៦៩ ​ហើយ​ក៏​ប្រែ​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ​ក្នុង​ក្រសែ​ភ្នែក​របស់​ក្មេងៗ​ជំនាន់​ក្រោយ។ ប៉ុន្តែ​ចូល​ដល់​សម័យ​កាល​បច្ចុប្បន្ន​នេះ ​កាម​រយៈ​ការ​ស្ទង់​មតិ​ពី Harris Poll ​បាន​រក​ឃើញ​ថា​បំណង​ប្រាថ្នា​ចង់​ក្លាយ​ជា​អវកាសយានិក​គឺ​ឈរ​នៅ​ចំណុច​បន្ទាប់​តែ​ប៉ុណ្ណោះ។

    ជា​លទ្ធផល​ការ​ដែល​ចង់​ក្លាយ​ខ្លួន​ទៅ​ជា YouTuber គឺ​ជា​អ្វី​ដែល​ក្មេងៗ​ភាគច្រើន​ចាប់​សម្លឹង​ឃើញ តាម​រយៈ​ការ​សាកសួរ​ក្មេងៗ​ជា​ច្រើន​រូប​នៅ​ទឹក​ដី​អាមេរិក​និង​ចក្រភព​អង់គ្លេស ដែល​ពួក​គេ​រមែង​ចង់​ក្លាយ​ជា YouTuber ឬ Vlogger ជា​ជាង​អវកាសយានិក​នៅ​ពេល​ថ្ងៃ​អនាគត។

    ការ​ស្ទង់មតិ​នេះ​ឆ្លងកាត់​ចម្លើយ​ចេញ​ពី​ក្មេង​មាន​អាយុ​ចន្លោះ​ពី ៨ ទៅ ១២ ឆ្នាំ​ប្រមាណ ៣ ០០០ រូប​ដោយ​មាន​ជម្រើស​ជា​អវកាសយានិក តន្ត្រីករ អត្តពលិក​អាជីព គ្រូ​បង្រៀន​ឬ Vlogger/YouTuber ហើយ​ជា​លទ្ធផល​សម្រេច​នៅ​ទឹក​ដី​អាមេរិក/អង់គ្លេស ភាគ​ច្រើន​ពុះកញ្ជ្រោល​លើ​ចម្លើយ​នៃ YouTuber ខណៈ​នៅ​ប្រទេស​ចិន​មាន ៥៦ ភាគរយ​ចង់​ក្លាយ​ជា​អវកាសយានិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ