តើយើងគួរសម្រាប់​ដំណេក​នៅពេលថ្ងៃបាយរួចប៉ុន្មាននាទី ដើម្បីឲ្យមានស្រស់ថ្លា រហ័សរហួននោះ?

(សុខភាព)៖ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ជនជាតិអូស្ត្រាលីបានឲ្យដឹងថា ប្រ​សិនបើអ្នកចង់ធ្វើការនៅពេលថ្ងៃរសៀល ឲ្យមានស្រស់ថ្លា រហ័សរហួននោះ អ្នកគ្រាន់តែគេងមួយស្រឡេត ក្នុងរយៈពេល ១០នាទី នៅពេលថ្ងៃបាយរួច នោះអ្នកនឹងទទួលបានលទ្ធផលល្អជាងការគេងក្នុងរយៈពេលកន្លះម៉ោងទៅទៀត។ ជាមួយគ្នានេះដែរ លទ្ធផលនៃការសិក្សា​ទៅលើការគេងរបស់អ្នកស្មគ្រ័ចិត្តក្នុងរយៈពេលខុសៗគ្នា បានបង្ហាញឲ្យឃើញថា ការគេងថ្ងៃ​នៅក្នុងរយៈពេល១០នាទី អាចជួយឲ្យអ្នកធ្វើការនៅពេលថ្ងៃ មានអារម្មណ៏ស្រស់ស្រាយល្អរហូតទៅដល់ទៅ ៣ម៉ោង។ លទ្ធផលបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបានគេងចំនួន១០នាទីមក អ្នកស្ម័គ្រចិត្ត​ទាំងអស់មានអារម្មណ៏ស្រស់ថ្លា ក៏ប៉ុន្តែសំរាប់អ្នកដែលគេងថ្ងៃយូរជាង៣០នាទី មិនបាន​មានលទ្ធផលដូចអ្នកទាំងនេះទេ ដោយមនុស្សនៅក្នុងក្រុមនេះមានអាការៈងងីងងើ ហើយនៅតែ​មានអារម្មណ៏ងងុយគេងដដែរ ដោយសារតែគេងយូរពេក។

លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះមើលទៅហាក់បីដូចជាចំលែកបន្តិច ប៉ុន្តែអ្នកស្រាវជ្រាវ​បានធ្វើការសិក្សាម្តងទៀត ដោយការសិក្សាលើកក្រោយនេះបានឲ្យអ្នកស្ម័គ្រចិត្ត ចូលរូមធ្វើតេស្តទាំងអស់គេងក្នុងរយៈពេលខុសៗគ្នា ដែលក្នុងនោះរួមមានរយៈពេល ៥នាទី ១០នាទី ២០នាទី និង៣០នាទី។ ក្រោយមកលទ្ធលនោះបានបង្ហាញឲ្យឃើញថា អ្នកដែលបាន​គេងនៅក្នុងរយៈពេល១០នាទី នៅតែមានអារម្មណ៏ស្រស់ថ្លាជាងគេដូចការសិក្សាកាលពីលើកមុនដែរ។ ចំ​ណែកឯអ្នកដែលបានគេងថ្ងៃក្នុងរយៈពេល២០នាទី និង ៣០នាទីវិញ នៅតែមាននអាការៈងងីងងើ ស្រពេច​ស្រពិល រហូតដល់ថ្នាក់ផ្អាកធ្វើការសាកល្បង​ក្នុងរយៈពេលកន្លះម៉ោងក្រោយពីការគេងនោះ។ គួរបញ្ជាក់​ដែរថា ប្រសិនបើអ្នកងងុយគេងនៅពេលថ្ងៃ អ្នកគួរតែធ្វើការសំរាកក្នុងរយៈពេល១០នាទី ទើបជាការប្រសើរ៕

អត្ថបទ៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ