ចង់ដឹងទេ ​​​​​​វីដេអូ​ Meme ដែល​ចាប់​ផ្ដើម​​ដោយ​ពាក្យ​ថា “Directed by Robert B. Weide” កើតចេញមកពីណា?

​​​​​​វីដេអូ​ Meme ល្បីៗ​នា​ពេល​បច្ចុប្បន្ន​​ ឃើញ​​ភាគ​ច្រើន​​មាន​​ប្រើ​ប្រាស់​វីដេអូ​ផ្ដល់​ក្រេដីត ដែល​ចាប់​ផ្ដើម​​ដោយ​ពាក្យ​ថា “Directed by Robert B. Weide”។

ជា​ទូទៅ​វីដេអូ Meme បើក​ក្បាល​ដោយ​វីដេអូ​កំពុង​ល្បី​មួយ​ដែល​បង្ហាញ​អំពី​ស្ថានភាព​ទើសទាល់​ណា​​មួយ រួច​​ហើយ​​ទើប​​លោត​វីដេអូ​ក្រេដីត​នេះ​ឡើង។ វីដេអូ​ដែល​មាន​បន្ថែម​ក្រេដីត​​បែប​នេះ គេ​ហៅ​​ថា “​Curb Your Enthusiasm Theme Remixes” ដោយ​សារ​វីដេអូ​ក្រេដីត​នេះ ដក​ស្រង់​ចេញ​ពី​ចម្រៀង​ក្នុង​រឿង ភាគ​​កំប្លែង​​របស់​អាមេរិក​ចំណង​ជើង​ថា “Curb You Enthusiasm”។

រឿង​ “Curb You Enthusiasm” បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០០០។ នៅ​ក្នុង​ភាគ​នីមួយៗ មាន​បញ្ចប់​ដោយ​​ឈុត​ឆាក​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​​ រួច​ហើយ​ទើប​លោត​​ចេញ​ក្រេដីត ដែល​មាន​ប្រើ​បទ​ភ្លេច​ចំណង​ជើង​ថា “Frolic” ច្រៀង​ដោយ Luciano Michelini។ ដូច​មាន​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ៖

ការ​​បង្កើត​ជា​ Remix លើក​ដំបូង ត្រូវ​បាន​បង្ហោះ​លើ YouTube ដោយ​ YouTuber ឈ្មោះ Nikolaj Christensen កាល​ពី​ថ្ងៃ​ទី ១៦ តុលា ឆ្នាំ ២០១១ ដែល​គេ​បាន​បង្ហោះ​ឈុត​ឆាក​ចុង​ក្រោយ​នៃ​​ខ្សែ​ភាពយន្ត​ The Mist។ វីដេអូ​នេះ​បាន​ប្ដូរ​សំឡេង​ក្នុង​រឿង The Mist ជា​មួយ​សំឡេង​​នៃ​បទ​ភ្លេច​ចំណង​ជើង​ថា “Frolic”។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​បទ​ភ្លេង​នេះ​បាន​ល្បី​ឡើយ។ ដោយ​កាល​ពី​ថ្ងៃ​ទី ៨ វិច្ឆិកា ២០១៥ គណនី Twitter ឈ្មោះ @seinfeld2000 បាន​ Tweet វីដេអូ​ឃ្លីប​មួយ​​ពី​កម្មវិធី Saturday Night Live ដែល​លោក ដូណាល់ ត្រាំ ជា​អ្នក​សម្របសម្រួល​កម្មវិធី។ Larry David (តួអង្គក្នុងរឿងភាគកំប្លែង) ជា​ភ្ញៀវ​កិត្តិយស​ក្នុង​វគ្គ​នេះ ហើយ​ @seinfeld2000 បាន​កែ​សម្រួល​​​​វីដេអូ​ដោយ​បន្ថែម​ផ្នែក​ចុង​បញ្ចប់​នៃ​រឿង​ “Curb You Enthusiasm” និង​បាន​ Zoom ចូល​មុខ​របស់ David។

​​​​​​​​ក្រោយ​មក​ទៀត​នៅ​ថ្ងៃ ២១ ធ្នូ ឆ្នាំ ២០១៥ YouTuber ឈ្មោះ Jake Rasmussen បាន​បង្ហោះ​វីដេអូ​ឃ្លីប​នៃ​កំហុស​បច្ចេកទេស​របស់ Steve Harvey ពេល​ប្រកាស​អ្នក​ឈ្នះ​ក្នុង​កម្មវិធី Miss Universe 2015 ដោយ​មាន​ Remix ជា​មួយ​ “Curb You Enthusiasm”។ ៤ ឆ្នាំ​មក​នេះ វីដេអូ​ទទួល​បាន​ការ​ចុច​មើល​ជិត ១ លាន​ដង។

វីដេអូ​ប្រភេទ “​Curb Your Enthusiasm Theme Remixes” ក៏​បាន​លេច​ចេញ​ជា​ហូរហែ​ចាប់​ពី​ពេល​នោះ​មក ហើយ​គណនី Twitter ឈ្មោះ @seinfeld2000 ដែល​នាំ​អាទិ​បង្កើត​វីដេអូ​នេះ ​ត្រូវ​បាន​កាសែត The New York Times ជួប​សម្ភាសន៍​ជា​មួយ​ទៀត​ផង៕​​ ​

អត្ថបទ៖ Sabay
ប្រភព៖ Know Your Meme

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ