• រកឃើញ ផូស៊ីលសមុទ្រ​ (Fossil) ក្នុង​ខេត្តបន្ទាយមានជ័យ

    របកគំហើញ​ថ្មីៗ​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​មន្ត្រី​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន​។​

    ​ក្រសួងបរិស្ថាន បាន​ផ្សាយ​កាលពី​ថ្ងៃទី​១៨​កក្កដា​ថា ​ក្រុមការងា​សិក្សា​អំពី​ផូស៊ីល​មាន​លោក លឹម វណ្ណ​ច័ន្ទ អ្នក​បុរាណវិទ្យា សហការ​ជាមួយ​លោក ហ៊ុន សីហា អ្នកស្រាវជ្រាវ​សត្វ លោក សៀង សុថា​ន អ្នក​ធរណីវិទ្យា បាន​ចុះ​ពិនិត្យ ភ្នំ​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុង​ឆ្នាំ​២០១៩​នេះ​។ លទ្ធផល​យើង​បាន​រកឃើញ​ផូស៊ីល​សត្វ​សមុទ្រ ផ្កាថ្ម​ជាច្រើន​ប្រភេទ​។ ប្រភេទ​មួយចំនួន​យើង​អាច​កំណត់​អត្តសញ្ញាណ​បាន និង​ខ្លះ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ ទាមទារ​ឱ្យមាន​ការសិក្សា​ជា​បន្តទៅទៀត​។​

    ​អ្វី​ជា Crinoid? ជា​ប្រភេទ​សត្វ ដែល​ស្ថិតនៅ ក្នុង​សាខា​នៃ​ពពួក​ផ្កាយ​សមុទ្រ និង​ផ្កាថ្ម​។ ដើម​របស់​វា​មាន​លក្ខណៈ​ជា​កង់ៗ មាន​ទំហំ​តូចៗ រហូតដល់​២.៥​សង់ទីម៉ែត្រ និង​មាន​ផ្កា​។ ពូជ​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​កម្ពុជា នៅ​ភ្នំ​កង​វ៉ា ភ្នំ​បាក់ ភ្នំ​ជញ្ជាំង ភ្នំ​ស្វាយ នៅ​ខេត្តបន្ទាយមានជ័យ​។ តាម​តារាង​នៃ​Geologic Time Chart ផូស៊ីល​គ្រី​ណូ​អ៊ី​ត កើតឡើង​កើតឡើង​នៅក្នុង​សម័យ​បា​លេ​អូ​សូ​អ៊ី​ក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ