ញ៉ាក់សាច់! ការជួញដូរ​​គ្រឿងញៀន ក្នុង​​តំបន់​​អាស៊ី-ប៉ាស៊ីហ្វិក មាន​ទំហំ​ទឹកប្រាក់ ៦១ពាន់​លាន​ដុល្លារ

(បាងកក)៖ អង្គការសហប្រជាជាតិ បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនឆ្លងដែន បានជួញដូរគ្រឿងញៀន ប្រភេទមេតំហ្វីតាមីន (methamphetamine) ផលិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងបរិមាណ ដ៏ធំមហិមាដែលមានតម្លៃនៅលើទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក គិតជាប្រាក់ចន្លោះពី៣០.៣ពាន់លាន ដុល្លារដល់៦១.៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា ទំហំជួញដូរគ្រឿងញៀនគឺស្មើតែ១៥ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារ អាស៊ី-ប៉ាស៊ីហ្វិក កាលពីឆ្នាំ២០១៣។

គួរជម្រាបថា បើតាមរបាយការណ៍ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនភាគច្រើន មានមូលដ្ឋាននៅក្នុង ទីក្រុងហុងកុង ម៉ាកៅ តៃវ៉ាន់ និងថៃ ហើយពួកគេបានផលិតគ្រឿងញៀន methamphetamine នៅភាគឦសានប្រទេសមីយ៉ានម៉ា ជាលក្ខណៈមន្ទីរពិសោធន៍ និងចែកចាយបន្តទៅជប៉ុន និងនូវែលសេឡង់ ជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ