• មនុស្សម្នាក់ស្លាប់ និង៣៧នាក់ទៀត រងរបួសក្នុងគ្រោះអគ្គីភ័យឆេះ ក្រុមហ៊ុនគំនូរជីវចល នៅប្រទេសជប៉ុន

    (តូត្យូ)៖ មនុស្សម្នាក់បានស្លាប់ និង៣៧នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍អគ្គីភ័យ ឆាបឆេះស្ទូតឌីយ៉ូ របស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុង Kyoto ភាគខាងលិច ប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន NHK នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

    យោងតាមក្រុមអ្នកពន្លត់អគ្គីភ័យ ភ្លើងបានឆាបឆេះ ស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation នៅម៉ោងប្រមាណជាង១០៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានសំឡេង ផ្ទុះកើតឡើង។ ក្រុមពន្លត់អគ្គិភ័យនៅតែបន្តប្រតិបត្តិការរបស់ពួកគេនៅឡើយ ខណៈមិនមាន ភ្លើងឆាបឆេះរាលដាលដល់អាគារក្បែរខាងនោះឡើយ។

    គួរបញ្ជាក់ថា មូលហេតុនៃអគ្គីភ័យនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ស្របពេល ការស៊ើបអង្កេតកំពុងធ្វើឡើង លើបុរសម្នាក់ដែលត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ