ទី​បំផុត តារា​កំប្លែង​ស្រី​នាង​ខ្ញុង​​​ចូល​រោងជ័យ​នៅ​ខែ​ក្រោយ​នេះ​ជាមួយ​នាយ​ កៃដ​

ភ្នំពេញៈ ទី​បំផុត​តារា​កំប្លែង​ស្រី​ ដែល​កំពុង​តែ​​​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត ដោយ​ទទួល​បាន​ទាំង​ផ្ទះ​ទ្រនំ​ថ្មី និង​អនាគត​​ស្វាមី​ទី ២ ដែល​បាន​ភ្ជាប់​និស្ស័យ​សម្រេច​ចិត្ត​រួមរស់​ជាមួយ​គ្នា​ហាក់​ដូចជា​ប្តី​ប្រពន្ធ​ទៅ​ហើយ គឺជា​បុរស​រួម​អាជីព​សិល្បៈ​មាន​ឈ្មោះ​ហៅ​ក្នុង​សង្គម​សិល្បៈ នាយ កៃដ នោះ នឹង​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៩ខាង​មុខ​នេះ​ហើយ​ ដែលចំ​នឹង​ថ្ងៃ​ខួប​កំណើត របស់​អ្នកនាង ខ្ញុង។

ពិធី​​ភ្ជាប់​ពាក្យបំពេញ​មុខ​ចាស់​ទុំ​ទាំង​សង​ខាង ​​តាំង​ពី​ឆ្នាំ​២០១៧​មកដល់​ពេល​នេះ ​គឺ​​​ថា​​​ចំណង​​​​ស្នេហ៍​​រវាង​​តារា​​កំប្លែង​ស្រី និង​តារា​​ចម្រៀង​​ប្រុស​ នាយ កៃដ ​​បង្កាត់ភ្លើង​ស្នេហ៍​នឹង​គ្នា​​​​​ បាន​រយៈ​ពេល​​ជិត​ ២​ ឆ្នាំ ​មក​ហើយ​​​ បន្ទាប់​ពី​បាន​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​​គ្នា​មក​នោះ​។​​

ចំពោះ​ពិធី​មង្គល​ការ​របស់​អ្នក​សិល្បៈ​មួយ​គូ​នេះ​ មិន​ទាន់​ត្រូវ​បាន​កំណត់​ចំនួន​ភ្ញៀវ​ប៉ុន្មាន​តុ និង​មាន​អ្នក​សិល្បៈ​​ចូល​ប៉ុន្មាន​តុ​នៅ​ឡើយ​​ដែរ​​ទេ ដោយ​សារ​តែ​​ស្ថិត​ក្នុង​ការ​​គិត​ពិភាក្សាគ្នា ហើយ​ការ​រៀបចំ​ពិធី​មង្គល​​ការ​គឺ​នៅ​ផ្ទះ​របស់​ពួកគេ ​ដែល​បាន​ទិញ​រួម​គ្នា​នោះ​តែ​ម្តង​គឺ​ស្ថិត​នៅ​ភូមិដូង សង្កាត់​ព្រែកព្នៅ ខណ្ឌ​​ព្រែកព្នៅ រាជធានី​ភ្នំពេញ​ ឬ​នៅ​ម្តុំ​រោង​ចក្រ​ធ្វើ​មី​ម៉ែន​សារុន​​។ នេះ​បើ​តាម​ការ​បង្ហើប​​​ប្រាប់​ពី​លោក អ៊ុំ ក្សត្រា ហៅ​នាយ កៃដ ដែលជា​អនាគត​ស្វាមី​ទី​២​របស់​អ្នកនាង ស្រេង សុកាន់ដា ហៅ​នាង ​ខ្ញុង។​

ក្រោយ​ពី​តារា​​ស្រី​សម្តីញ៉ែតៗ​​ឈ្មោះ​​ពិត ស្រេង សុកាន់ដា ហៅ​​នាង ខ្ញុង និងលោក អ៊ុំ ក្សត្រា ហៅ​​នាយ កៃដ បាន​​សម្រេច​​ភ្ជាប់​ពាក្យ​នៅ​ថ្ងៃ​ឡើង​​គេហ​ដ្ឋាន​ថ្មី​កាលថ្ងៃ​ទី​ ៣០ ខែ សីហា ឆ្នាំ ២០១៧​ មក​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ