ជួយគាំទ្រផង! ​វិចិត្រ​ករ​ពិការ​ដៃ​​​ទាំ​ង​២ លោក ម៉ន ជា បើក​ពិព័រណ៍​ស្នាដៃ​​គំនូរ​​នៅ​សៀមរាប​

ភ្នំពេញៈ លោក ម៉ន ជា​ ត្រូវ​បាន​​អង្គ​ការ​ Epic Art នៅ​ខេត្ត​កំពត​ ទទួល​​យក​ទៅ​ឲ្យ​​រៀន​ជំនាញ​សិល្បៈ​គំនូរ​​​​នៅ​​​​ឆ្នាំ​២០១៥-២០១៧​ ក្រោយ​ពី​លោក​ធ្លាក់​ខ្លួន​ពិការ​ដៃទាំង​២​ កាល​​ពី​ឆ្នាំ​២០១០ ខណៈ​​ខ្លួន​មាន​វ័យ​ ២០​​ ឆ្នាំ ក៏​ពិការ​​ដៃ​​ទាំង ​២ដោយ​សារ​​ឆក់​ខ្សែ​ភ្លើង​នា​គ្រា​​ជា​កម្មករ​សំណង់​​។​

លោក ម៉ន ជា មាន​ការ​ងារ​​នៅ​អង្គការ​​ Epic Art​ រហូត​ដល់​បច្ចុប្បន្ន ខណៈ​លោក​ក៏​មាន​ការ​ងារ​ក្រៅ​ម៉ោង​​ជាមួយ​នឹង​ក្រុម​ការ​ងារ​​​របស់​វិចិត្រ​ករ​ស្រី​​ចិត្តធម៌អាមេរិក​ កញ្ញា​ ឡូរ៉េន អ៊ីអិដា ដែល​​ជាម្ចាស់​​​ Open Studio​ Cambodia ផង​ដែរ​ ​។

វិចិត្រ​ករ​​នេះ មាន​ស្រុក​​កំណើត​​នៅ​ខេត្ត​កំពត ដែល​ឥឡូវ​នេះ​មាន​វ័​យ ​២៩ ឆ្នាំ បាន​​ឲ្យ​ដឹង​ពី​ការ​នាំ​យក​ស្នាដៃ​គំនូ​ព្រីន​ទៅ​តាំង​ពិព័ណ៍នៅ​ខែ​ក្រោយ​ថា៖ «ក្រោយ​ពី​បាន​​ធ្វើ​ការ​ងារ​សិល្បៈ​នៅ​ Open Studio​ Cambodia ​មួយ​ឆ្នាំ​មក ខ្ញុំ​​អាច​បង្កើត​ស្នាដៃ​ប្រភេទ​គំនូរ​ព្រីន ហើយក៏​ត្រូវ​បាន​គេ​ជួយ​រៀបចំ​ឲ្យ​មាន​ការ​តាំង​​ពិព័រណ៍​ស្នាដៃ​​តែ​ម្នាក់​ឯងជា​លើក​ដំបូង​ផង​ដែរ​។ ពិព័រណ៍​ស្នា​ដៃ​នេះគឺ​ជា​រូប​ភាព​ដែល​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់​ខ្ញុំ មាន​ចំណង​ជើង​ «The Space Between​» ​នៅ​វិចិត្រ​​សាល​ Tribe Gallery​ ​នៅ​ខេត្តសៀមរាប ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​ ១ ខែ​សីហា បន្ត​រហូត​ទៅ​ដល់​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៩»។​

គួរ​រំឮក​​​ដែរ​ថា លោក​គឺ​ជា​សិល្បករ​ពហុ​ទេព​កោសល្យ​មួយរូប បើ​ទោះ​ជា​ខ្លន​ជន​ពិការ​ដៃ​ទាំង​សង​ខាង​ក្តី ដោយលោក​ធ្លាប់​ជា​អ្នក​​របាំ​​សហសម័យ និង​​វិចិត្រ​ករ​​​​នៅ​ឯ​អង្គ​កា​រ​ Epic Art​ ប្រមាណជាង​​ ១០ ​ឆ្នាំ​​ មក​នេះ​។ ហើយ​លោក​ ម៉ន ជា ក៏​បាន​សម្រេច​ចិត្ត​ឈប់​​ពី​ការ​ងារ​​ពេញ​ម៉ោង​នៅ​អង្គការ​ Epic Art​ មក​ធ្វើ​ការ​ងារ​ពេញ​ម៉ោង​នៅ​ Open Studio​ Cambodia ចុង​ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​​​។

ចំពោះ​ស្នាដៃ​គំនូរ​ព្រី ​ជា​​បច្ចេក​​ទេសដែល​អាច​ជួយ​សម្រួល​ក្នុង​ការ​បង្កើត​ស្នាដៃ​សិល្បៈ​គំនូរ​សម្រាប់​ជន​ពិការ​ដៃ​ដូចជា​លោក ម៉ន ជា ហើយ​​​ស្នាដៃ​ទាំង​នោះ​មាន​ទំហំ​ខុស​គ្នា ​និង​មាន​តម្លៃ​ផ្សេងៗ​គ្នា​ផង​ដែរ បើ​​តាម​ការ​បង្ហើប​​ប្រាប់​​ពី​កញ្ញា ឡូរ៉េន អ៊ីអិដា​ ឲ្យ​ដឹង​ថា មាន​តម្លៃ​ចន្លោះ​ពី​ទាប​បំផុត ១៧០ ដុល្លារ​ ដល់ ២៥០ ដុល្លារ ឯណោះ​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ