Manny Pacquiao៖ «នៅសល់ពេលមួយសប្ដាហ៍ទៀត ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬខានស្អែកក៏បាន»!

ភ្នំពេញ៖នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះសម្រាប់ការប្រកួតកីឡាករប្រដាល់សកល Manny Pacquiao ។ ប៉ុន្តែកីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីករាយជុំវិញការត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គាត់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រគួតសប្តាហ៍ក្រោយ។ លោកបាននិយាយថា៖«ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឱ្យបានលឿនសម្រាប់ការប្រកួតនេះ ហើយខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តគ្រប់បែបយ៉ាង»។

«វានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬថ្ងៃខានស្អែកបាន»។ ការប្រកួតរវាងPacquiao នឹងកីឡាករ Keith Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ សូមអ្នកទាំងអស់គ្នារងចាំទស្សនាក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas។ ដែលមានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង៨ព្រឹកតទៅដែលបានចូលរួមដោយម្ចាស់ឧបត្ថម្ភជាច្រើនដើម្បីឲ្យកម្មវិធីនេះដំណើរកាទៅបាន។

ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថា នឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ ដោយឈ្នះ ២៩ លើក និង ២២ លើក ធ្វើឲ្យគូប្រកួតសន្លប់។តើអ្នកណានឹងផ្តួលគូប្រកួតក្នុងសប្តាហ៍ក្រោយបានរវាងPacquiao នឹងកីឡាករ Keith Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ខាងមុននេះ។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ