• ស្រាបៀរថៃហ្គ័រដឹកនាំក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក “RONALDINHO”

    ភ្នំពេញ៖ នៅយប់ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2019 ក្រុមការងារស្រាបៀរថៃហ្គ័រដឹកនាំក្រុម​ម្ចាស់​ជើងឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា។

    កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះដែលជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩ Tiger Street Football Festival នឹងទទួលស្វាគមន៍ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​«A» ដែលជាក្រុម​ម្ចាស់​ជើងឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 និងក្រុមការងារស្រាបៀរថៃហ្គ័រដែលដឹកនាំដំណើរទស្សនកិច្ចនេះ។

    ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុម​ម្ចាស់​ជើងឯកនឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់នូវការ​ប្រកួត​១​ភាគ​៤​ផ្ដាច់​ព្រ័ត្ររវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil) ទៅលេងឆ្នេរសមុទ្រ Copacabana ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមានរបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀតក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។
    ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី ១៧ រហូតដល់ថ្ងៃទី ១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho ។

    ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរទស្សកិច្ចក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019​ នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH

    សូម​ពិសា​ថៃហ្គ័រដោយ​ការទទួលខុសត្រូវ​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ