ស្ដេចគ្រឿងញៀនម៉ិចស៊ីកូ Joaquin Guzman ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត នៅសហរដ្ឋអាមេរិក

(ម៉ិចស៊ីកូ)៖ ទីបំផុត ស្ដេចគ្រឿងញៀនម៉ិចស៊ីកូ Joaquin Guzman ត្រូវបានតុលាការអាមេរិក ផ្ដន្ទាទោសដាក់ពន្ធគារអស់មួយជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅមុននេះបន្តិច នាយប់ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ស្ដេចគ្រឿងញៀន Joaquin Guzman មានអាយុ៦២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ៗ ជាច្រើន ក្នុងនោះរួមមានទាំងការរត់ពន្ធគ្រឿងញៀន។ ក្រៅពីជាប់ពន្ធនាគារអស់មួយជីវិត បូកបន្ថែមទោស៣០ឆ្នាំទៀត តុលាការអាមេរិកក៏បានបង្គាប់ឱ្យរឹបអូសប្រាក់ពីឧក្រិដ្ឋជនរូបនេះជាង ១២.៦ពាន់លានដុល្លារផងដែរ។

គួរបញ្ជាក់ថា Joaquin Guzman ត្រូវចាប់ខ្លួនលើកចុងក្រោយ កាលពីឆ្នាំ២០១៧ដោយអាជ្ញាធរ ម៉ិចស៊ីកូ ហើយដោយសារតែខ្លាចស្ដេចគ្រឿងញៀនរូបនេះគេចខ្លួន ទើបអាជ្ញាធរម៉ិចស៊ីកូបញ្ជូនរូបគេ មកកាត់ទោសនៅសហរដ្ឋអាមេរិកក្នុងឆ្នាំដដែល៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ