អុញនុះ! ចិនកំពង់សោម និពន្ធបទថ្មី « បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំត្រូវមកកំពង់សោម » (មានវីដេអូ)

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ ​គឺជាខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រាប់ការកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ថែមទាំងជាខេត្តដែលមានសក្តានុពលទេសចរណ៍ និងមានផែផ្លូវដឹកជញ្ជូនអីវ៉ាន់សំខាន់ជាងគេប្រចាំប្រទេសផងដែរ ​ហេតុនេះហើយបានជាធ្វើឱ្យជនបរទេសជាច្រើន ជាពិសេសជនជាតិចិនបានធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីបោះទុនវិនិយោគ និងប្រកបរបររកស៊ីរៀងៗខ្លួន។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះស្រាប់តែមានជនជាតិចិនមួយក្រុម បានផលិតវីដេអូបទចម្រៀងមួយដែលរៀបរាប់ពីជីវិតតស៊ូខិតខំធ្វើការនៅខេត្តព្រះសីហនុដោយខ្លឹមសារបទចម្រៀងបានបកស្រាយពីមូលហេតុដែលចង់បំពេញក្តីសុបិន្ត ទើបធ្វើឱ្យពួកគេសុខចិត្តឃ្លាតឆ្ងាយពីស្រុកកំណើតដើម្បីធ្វើដំណើរមកប្រទេសកម្ពុជាទោះបីជាហត់នឿយ និង នឹករលឹកដល់គ្រួសារប៉ុណ្ណាក៏សុខចិត្តទ្រាំរស់នៅទាំងឈឺចាប់ដែរ ។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ