Facebook, Google និង InMobi ជួបជុំគ្នាជាលើកដំបូងនៅកម្ពុជា បង្ហាញអំពីដំណោះស្រាយនានាទាក់ទងបណ្តាញសង្គម និងវិស័យឌីជីថល

(ភ្នំពេញ)៖ ទីផ្សារឌីជីថលកំពុងតែមានការរីកចម្រើន យ៉ាងឆាប់រហ័សនៅកម្ពុជា និងកំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាក្រុមហ៊ុនអ៊ីនធើណេតល្បីៗជាច្រើន នៅពាសពេញសកលលោក។

តាមរយៈតួលេខនៃការប្រើប្រាស់អ៊ីនធើណេត ដែលមានរហូតទៅដល់៧៥ភាគរយ ហើយនាពេលនេះប្រជាជនកម្ពុជាជាងពាក់កណ្តាល និយមប្រើប្រាស់បណ្តាញសង្គម ដូចជា Facebook, Google និង InMobi ។

ជាកស្ដែង នាពេលថ្មីៗនេះ ក្រុមហ៊ុន Havas Socialyse ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកឌីជីថលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានអញ្ជើញក្រុមហ៊ុនឌីជីថលល្បីៗ ចំនួន៣ក្រុមហ៊ុន Facebook, Google និង InMobi មកជួបជុំគ្នាជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងដើម្បីបង្ហាញអំពីដំណោះស្រាយនានា ទាក់ទិននឹងបណ្តាញសង្គម និងវិស័យឌីជីថល ដល់សហគមន៍អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

កញ្ញា Anna Soliman ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ APAC នៃក្រុមហ៊ុន Facebook បានឲ្យដឹងថា «ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ កំពុងតែប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram ដើម្បីបង្កើតការប្រាស្រ័យទាក់ទង ជាមួយគ្នាប្រកបដោយអត្ថន័យជារៀងរាល់ថ្ងៃ»។

កញ្ញាបានបន្តទៀតថា «យើងមកកាន់ទីនេះ ដើម្បីធ្វើការជាមួយក្រុមហ៊ុន Havas Socialyse ដែលជាដៃគូដ៏សំខាន់របស់យើង មិនអាចខ្វះបាន ក្នុងគោលបំណង ដើម្បីជួយដល់អាជីវកម្មរបស់ប្រទេសកម្ពុជា ឲ្យបង្កើតបាននូវទំនាក់ទំនង ដ៏មានអត្ថន័យយ៉ាងប្រសើរ និងល្អឥតខ្ចោះ ក៏ដូចគ្នាជាមួយនឹងអតិថិជនរបស់ពួកគេផង ដែរ»។

សូមបញ្ជាក់ថា Socialyse ជាក្រុមហ៊ុនឌីជីថលមួយដ៏ធំ ដែលជាសមាជិករបស់ក្រុមហ៊ុន Havas Group ដែលកំពុងធ្វើការនៅតាមបណ្តាការិយាល័យចំនួន៣៩ និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសចំនួន៨០។

ជាមួយនឹងការផ្តល់ជូននូវសេវាកម្មផ្នែកឌីជីថល៣៦០ដឺក្រេ ក្រុមហ៊ុន Havas Socialyse Cambodia ប្រមូលផ្តុំទៅដោយអ្នកជំនាញ ដែលមានចំណេះដឹងជ្រៅជ្រះ និងមានទេពកោសល្យខ្ពស់ក្នុងស្រុក ហើយក្រុមហ៊ុននេះ នឹងបន្តខិតខំបង្កើនលទ្ធភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីសហការជាមួយដៃគូសកលរបស់ក្រុមហ៊ុន Havas និង Vivendi Group ដែលក្រុមហ៊ុនទាំងនោះ មានដូចជា Gameloft, Ekino និង Universal Music ជាដើម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ