• John Cena បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ថត​ភាពយន្ត​រឿង «Fast & Furious9»

    (បរទេស)៖ កាលពីពេលថ្មីៗនេះ តារាសម្ដែង Nathalie Emmanuel ដែលត្រូវបានគេស្គាល់ថា ជាតួសម្ដែងនៅក្នុងភាពយន្ត «Fast & Furious 9» បានចែករំលែករូបភាពនៅក្នុងបណ្ដាញអ៊ីនស្តារក្រាម តាមរយៈការបង្ហាញរូបភាពក្រោយឆាក អំឡុងពេលដែលថតខ្សែភាពយន្ត។ រូបភាពនោះ បានបង្ហាញពីកីឡាករ John Cena ដែលចូលរួមសម្ដែងរឿង«Fast & Furious 9» ជាលើកដំបូង រួមជាមួយនឹងតួអង្គសំខាន់ៗនៅក្នុងរឿង ផងដែរ។

    យោងទៅតាមសារព័ត៌មាន ComingSoon បានឲ្យដឹងថា ភាពយន្តរឿង «Fast & Furious 9» ឬ F9 ធ្លាប់ត្រូវបានកំណត់ចាក់បញ្ចាំងនៅតាមរោងភាពយន្ត នៅថ្ងៃទី១៩ ខែមេសា ប៉ុន្តែត្រូវបានពន្យាពេលទៅឆ្នាំ ក្រោយវិញ ដើម្បីទុកពេលចាក់បញ្ចាំងខ្សែភាពយន្ត «Hobbs & Shaw» ដែលនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី០២ ខែសីហា ខាងមុខនេះ។

    ជារួម «Fast & Furious 9» នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅខែឧសភា ឆ្នាំ២០២០ ខាងមុខ ជាមួយនឹងការវិលត្រឡប់មកវិញរបស់អ្នកដឹកនាំរឿងលោក Justin Lin ក្រោយពេលបាត់វត្តមាន Fast & Furious ពីវគ្គ៣ ដល់វគ្គ៦។

    តួអង្គសំខាន់ៗ ដែលត្រូវសម្ដែងក្នុងភាពយន្ត «Fast & Furious 9» មានដូចជា Vin Diesel សម្ដែងជាតួ Dominic Toretto, Michelle Rodriguez សម្ដែងជាតួ Letty Ortiz, Jordana Brewster សម្ដែងជាតួ Mia Toretto, Tyrese Gibson សម្ដែងជាតួ Roman Pierce, Ludacris សម្ដែងជាតួ Tej Parker និងតួអង្គជាច្រើនទៀត។

    ភាពយន្តវគ្គ៩ នេះមិនមានវត្តមាន The Rock នោះទេ ព្រោះតែជាប់ថតរឿង «Hobbs & Shaw» ដូច្នេះទើបJohn Cena បង្ហាញមុខជំនួសវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ