• អានហើយជក់ចិត្ត! បេសកកម្ម​សម្ងាត់​ របស់ទ័ពពិសេសសូវៀត​ ប្រឆាំងនឹងទាហានអាមេរិនៅកម្ពុជា ក្នុងឆ្នាំ ១៩៦៨

    ក្នុងឆ្នាំ ១៩៦៨​ សង្រ្គាម​ត្រជាក់កំពុង​តែឡេីងកំដៅ​ រវាងប្លុកលោកសេរី​ដែលគាំទ្រដោយអាមេរិកាំង​ និង​ ប្លុកកុំមុយនីសដែលមានសហភាពសូវៀត​នៅពីក្រោយ ចំណែកឯនៅ​អាស៊ី​អាគ្នេយ៍​ សង្រ្គាម​វៀតណាម​កំពុង​តែឆាបឆេះយ៉ាងពេញទំហឹង​ កុំមុយនីសវៀតណាមខាងជេីង​ ដែលធ្វើ​សង្រ្គាម​បង្រួបបង្រួម​ប្រទេស​ ប្រឆាំងនឹងរបបវៀតណាមសេរី​នៅខាងត្បូងដែលការពារដោយអាមេរិកាំង​ បានប្រេីប្រាស់តំបន់តាមបណ្តោយព្រំប្រទល់ដែនកម្ពុជា​ វៀតណាម​ ឡាវ​ ជាមូលដ្ឋានសំរាប់វាយប្រហារអាមេរិកាំង​ និង​ វៀតណាមសេរី។ ទាហានអាមេរិកាំង​ និង​ វៀតណាម​សេរី​ តែងតែ​ទន្រ្ទានចូលមកទឹកដីខ្មែរតាមជាយដែនជារឿយៗ​ ក្នុងប្រតិបត្តិការ​តាមកំទេចកង​កម្លាំង​កុំមុយនីសទាំងនោះ​។

    នាពេលមួយទាហានអាមេរិកាំង​មួយក្រុម​បានចូលមកបោះជំរុំ​បណ្ណោះអាសន្ន​ នៅទីតាំងមួយក្នុងប្រទេសកម្ពុជា​ ជិតព្រំដែនវៀតណាម​ ដេីម្បីឈ្លប​យកការណ៍​ និង​ ជួយ​សង្គ្រោះ​ពីឡុត​ទ័ពអាកាសអាមេរិកាំង​ដែលធ្លាក់យន្តហោះ​។

    ស្របពេលជាមួយគ្នានោះដែរទាហានវៀតណាមខាងជេីង​ ដែលយកការណ៍បាន បានរាយការណ៍​បន្តទៅសហភាពសូវៀតអំពីទីតាំង​ជំរុំអាមេរិកាំង​មួយនោះ​ នៅក្នុង​ទឹក​ដី​ខ្មែរ​ ដែលរួមមានទាំង​ ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ថ្មីទំនេីប​ប្រភេទ​ Bell AH-1 Cobra របស់អាមេរិកាំង​ នៅទីនោះផងដែរ​ ហេីយធ្វេីឲសហភាពសូវៀតចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ពីព្រោះ​សូវៀតចង់បាន​ឧទ្ធម្ភាគចក្រ​មួយនោះមកធ្វេីការសិក្សាស្រាវជ្រាវ​។ ដូច្នេះ​សូវៀត​ក៏បាន​បញ្ចូន​ទ័ពពិសេស Spetsnaz GRU​ មួយក្រុម​ដេីម្បីបំពេញបេសកម្ម​សម្ងាត់​ មកលួច​យក​ឧទ្ធម្ភាគចក្រ​មួយនោះ​។

    ក្នុង​រយៈពេល​តិចជាងកន្លះម៉ោង​ ទ័ពពិសេស Spetznas សូវៀត​បានចូលមក​ វាយប្រហារមកលេីទីតាំងអាមេរិកាំងនៅក្នុងទឹកដីខ្មែរ​ និង​ បំពេញ​ប្រតិបត្តិការ​ដោយជោគជ័យ​ ព្រមនាំយក​ឧទ្ធម្ភាគចក្រ​ Cobra​ ហោះចេញមកបាន​ដោយ​សុវត្ថិភាព​ ចំណែកទាហានអាមេរិកាំងមួយចំនួនធំត្រូវបានសំលាប់​ និង​ ជុំរំ​មួយនោះត្រូវបានកំទេចចោល។

    សហរដ្ឋ​អាមេរិក​ក៏មិនបាន​ផ្សព្វផ្សាយ​អំពី​ឧបទ្ទវហេតុ​នោះដែរ​ ដោយសារតែ​ប្រតិបត្តិការបោះទីតាំង​ នៃទាហានអាមេរិកាំង​នៅក្នុងទឹកខ្មែរ​ពេលនោះដែលជាប្រទេស​អព្យា​ក្រិត​ គឺជារឿងខុសច្បាប់​អន្តរជាតិ​ ហេីយបេសកម្មនោះទៀតសោតគឺជាបេសកម្មសំងាត់​ រឿងរ៉ាវនេះត្រូវបានបែកធ្លាយដោយឯកសារសម្ងាត់របស់ភ្នាក់ងារចារកម្មKGB​ សូវៀត​នាពេលក្រោយមក​ តែទោះជាយ៉ាងណាក៏​មិនមានឯកសារ​ផ្លូវ​ការ​ណាមួយបញ្ជាក់ច្បាស់លាស់ដែរ​ ដែលជាហេតុធ្វេីអោយនៅមានមន្ទិល​សង្ស័យ​ ។

    ឧទ្ធម្ភាគចក្រ​ Bell AH-1 Cobra គឺជា​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​សហរដ្ឋអាមេរិក​ ដែលដាក់ឲបម្រេីការនៅឆ្នាំ១៩៦៧​។ ឧទ្ធម្ភាគចក្រ​នេះមានល្បឿនសរុប​ ២៧៧​គម/ម៉ោង​ អាចហោះបាន​ដល់កំពស់​ ៣៤៧៥​ម៉ែត្រ​ និង​ ក្នុងរយះចំងាយ៥៧៥​គីឡូម៉ែត្រ​។ ឧទ្ធម្ភាគចក្រ​នេះមានប្រដាប់ដោយ​ កាំភ្លើង​យន្ត M-28 Turret ឬ​ កំភ្លេីងផ្តក់គ្រាប់បែក M-129 ហេីយ​ជាពិសេស​ ឧទ្ធម្ភាគចក្រនេះមានប្រពន្ធ័ Guidance System និង​ Guided Missile ប្រដា​ប់ដោយគ្រាប់រ៉ុកែត ៧ទៅ១៩គ្រាប់។ ឧទ្ធម្ភាគចក្រ​ AH-1 Cobra មួយគ្រឿង​មានតម្លៃ​ ចាប់ពី១០លានដុល្លារអាមេរិកឡេីងទៅ​។

    ប្រភព៖ ចំណេះដឹង & មោទនភាពកងទ័ពខ្មែរ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ