• De Gea ទទួល​បាន​ជាង ៤៥ម៉ឺន​ដុល្លារ ក្នុង ១សប្តាហ៍ លើ​កិច្ចសន្យា​ថ្មី​ជាមួយ Man Utd

    (ស៊ីដនី)៖ David De Gea ទទួលបានប្រាក់ពលកម្មប្រមាណ ៣៧៥០០០ផោន ស្មើនឹង ៤៦៩០០០ដុល្លារ ក្នុង ១សប្តាហ៍ ក្លាយជាកីឡាករចាំទីថ្លៃជាងគេលើលោក ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្លឹបបិសាចក្រហម Manchester United។

    តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា កីឡាករចាំទីក្នុងក្រុមជម្រើសជាតិអេស្ប៉ាញខាងលើនេះ នឹងចុះ កិច្ចសន្យារយៈពេលវែងជាមួយ Man Utd ក្រោយបញ្ចប់យុទ្ធនាការ Pre-Season ដែលកំពុងស្ថិតនៅទីក្រុង Perth នៃប្រទេសអូស្រា្តលី។

    ការបន្តកិច្ចសន្យានេះ គឺត្រូវបានឡើងមុនពេលកិច្ចសន្យាចាស់នៅទឹកដី Old Trafford នៅសល់តែ ១រដូវកាលទៀត ប៉ុណ្ណោះ ដោយទទួលបានប្រាក់ពលកម្មប្រមាណ ២៥ម៉ឺនដុល្លារក្នុងសប្តាហ៍។ កីឡាករចាំវ័យ ២៨ឆ្នាំ De Gea បានចំណាយពេលលេងឲ្យ Man Utd មានរយៈពេល ៧ឆ្នាំមកហើយ គិតចាប់តាំងពីបានចាកចេញពីក្លឹប Atletico Madrid កាលឆ្នាំ២០១១ ក្នុងតម្លៃខ្លួនតែ ១៨.៩លានផោនតែប៉ុណ្ណោះ។

    កាលពីឆ្នាំ២០១៥ កន្លងទៅ ក្លឹបនៅស្រុកកំណើត Real Madrid ក៏បានទាក់ទងមក Man Utd ដើម្បីទិញរូបគេផងដែរ តែត្រូវបានបិសាចក្រហមបដិសេធ និងពេលថ្មីៗនេះ ក្លឹបជើងឯកបារាំង Paris Saint-Germain ក៏ចង់បានអ្នកចាំទីដៃទី១ នៅ Manchester United នេះដូចគ្នា ដើម្បីយកទៅជំនួស Buffon ដែលបានវិលត្រឡប់ទៅ Juventus វិញនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ