• អ្នកលក់ឡេតាមអនឡាញដ៏ល្បីម្នាក់ ត្រូវបានក្រសួងសុខាភិបាលហាមឃាត់ឈប់ឲ្យផ្សព្វផ្សាយនិងលក់ផលិតផលជាច្រើនមុខ

    កាលពីពេលថ្មីៗនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ NynySkincare កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ ដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់ជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋត្រូវបញ្ឈប់ការប្រើប្រាស់គ្រឿងសម្អាងទាំងនេះជាបន្ទាន់។ ក្រសួងតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងទាំងនេះជាបន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនោះទៅកំទេចចោល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ