លោក ដួង សុខគា បញ្ជាក់​​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ឈ្មោះ​សម្អាង​ការ​មាន​ឈ្មោះ​​លោក​ពី​អតីត​កាល​

ភ្នំពេញៈ ថ្មីៗ​នេះ​បង្កការ​ភ្ញាក់​ផ្អើល​ពី​មហាជន ខណៈ​ពិធីករ​ដ៏ល្បី​ដោយសារ​មហាជន​ខ្មែរ​គាំទ្រ​ច្រើន​តាម​រយៈ​ទេព​កោសល្យ​នៃ​ការប្រើ​សូរស័ព្ទ​ពូកែ​វោហារស័ព្ទ និង​មាន​ភាព​លេចធ្លោ​ខ្លាំង​​​ក្នុង​កម្ម​វិធី​​កម្សាន្ត​​​ទូរ​ទស្សន៍​ CTN ឈ្មោះ «​សុខគា លក្ខិណា ប៊ីអាយជី​» កម្មវិធី «​សំណើច​តាម​ភូមិ​» កម្មវិធី «​ផ្ទះ​អ្នកតា​» និង​កម្ម​វិធី​​ប៉ុស្តិ៍​ទូរទស្សន៍ My TV ឈ្មោះថា «​ប្តី​ខ្ញុំ​ខ្លាំង​» បាន​ចេញ​សារ​មួយ​បញ្ជាក់​រឿង​ជុំ​វិញ​ការ​ភាន់​ច្រឡំទៅ​​នឹង​អតីត​​​ជា​សម្អាង​ការ​មួយ​មាន​ដាក់​ឈ្មោះ​​លោក​។​

​ពិធីករ និង​តារា​ចម្រៀង​​ប្រពៃណី​​ លោក ដួង សុខគា ​ពិធីករ​ពូកែ​ខាង​វោហារ​ស័ព្ទ​បែប​កំប្លុកកំប្លែង​ស្ងួត និង​​តារាចម្រៀង​ចាប៉ីដងវែង ច្រៀង​អាយ៉ៃ​ឆ្លើយឆ្លង​ក៏​ជា​តារា​ចម្រៀង​ប្រពៃណី​ច្រៀង​កាត់សក់​នៅ​ពិធី​ថ្ងៃ​​សិរី​មង្គល​នានា​បាន​សរសេរ​បញ្ជាក់​ថា៖ «​ខ្ញុំ​បាទ ដួង សុខគា​ សូមគោរព​បញ្ជាក់​ជូនថា​ 《សុខ​គា​សម្អាង​ការបូតា》 ​មិនមែន​ជារបស់​ខ្ញុំទេ។ កន្លង​មក​​អ្នក​ស្រី ផាន សុភក្តិ ​ជាអ្នកគ្រប់គ្រង​ ខ្ញុំបាន​ព្រមព្រៀង​ឲ្យដាក់​ឈ្មោះខ្ញុំ ​តែឥឡូវនេះ​ លោកស្រី ផាន សុភក្តិ បាន​ប្រគល់​ឲ្យទៅអ្នកផ្សេងកាន់ការ​ទៅហើយ ​ដូចនេះ ​ខ្ញុំមិន​អនុញ្ញាត​ឱ្យប្រើរូបថត​ខ្ញុំ និង ឈ្មោះ​ខ្ញុំ​​ទៀត​​ឡើយ​ ដោយ​ហេតុផល​ផ្សេងៗ។​ អាស្រ័យហេតុនេះ រាល់បញ្ហាអ្វីៗ​ ខ្ញុំ​បាទ​មិន​ទទួល​ខុស​ត្រូវ​ឡើយ។ សូម​អរគុណ»៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ