• កូនសត្វខ្លាឃ្មុំ កើត​មក​មិន​គ្រប់​គីឡូ ត្រូវបាន​ជួយ​សង្រ្គោះ​យ៉ាង​​យក​ចិត្ត​ទុកដាក់

    (ចិន)៖ អ្នកថែទាំសត្វខ្លាឃ្មុំនៅឯសួនសត្វប្រទេសចិន បានឲ្យដឹងថា កូនសត្វខ្លាឃ្មុំដ៏តូចមួយក្បាល ដែលមានទំហំតូចជាងស៊ុតទៀតនោះ ត្រូវបានគេដាក់ឈ្មោះថា Cheng Lang ដែលនៅពេលកើត វាមានទម្ងន់ត្រឹមតែ ៤២.៨ក្រាមប៉ុណ្ណោះ។ មុនពេលដែលសត្វខ្លាឃ្មុំនេះមានទម្ងន់ ៤២.៨ ក្រាម វាមានទម្ងន់តូចខ្លាំងមែនទែន ដែលអ្នកចិញ្ចឹមនៅឯសួនសត្វនោះ បានឲ្យដឹងថា វាស្ទើរតែគ្មានសង្ឃឹមក្នុងការ រស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

    ក្រោយកើតបានរយៈពេល ២សប្ដាហ៍ដំបូង កូនសត្វខ្លាឃ្មុំមួយក្បាលនេះមិនអាចបៅទឹកដោះបានដោយខ្លួនវានោះទេ។ ក្រោមការខិតខំមើលថែ​យ៉ាងយកចិត្តទុកដាក់ពីអ្នកចិញ្ចឹមសត្វ កូនខ្លាឃ្មុំមួយក្បាលនេះ ឡើងទម្ងន់ ៥១០.២ក្រាម។ ជាទូទៅ នៅពេលកើតពូជសត្វផេនដាធំប្រភេទនេះ មានទម្ងន់ជាមធ្យម ១៥០ក្រាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ