• ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានពានរង្វាន់ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលគួរឱ្យចង់ធ្វើការជាមួយបំផុតនៅអាស៊ី

    ហូជីមិញ, ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ – ក្រុមហ៊ុន Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលគួរឱ្យចង់ធ្វើការជាមួយបំផុតនៅអាស៊ីនៅឯពិធីប្រគល់រង្វាន់ «ទស្សនាវដ្តី HR Asia – ក្រុមហ៊ុនដែលគួរឱ្យចង់ធ្វើការជាមួយបំផុតក្នុងតំបន់អាស៊ីប្រចាំឆ្នាំ 2019» ដែលរៀបចំឡើងដោយទស្សនាវដ្ដីផ្នែកធនធានមនុស្សឈានមុខគេក្នុងតំបន់អាស៊ីឈ្មោះថា  HR Asia នៅទីក្រុងហូជីមិញ។

    ពានរង្វាន់ HR Asia គឺជាពានរង្វាន់ដ៏មានកិត្យានុភាពមួយដែលវាយតម្លៃនិងទទួលស្គាល់ក្រុមហ៊ុន​ដែលមានបរិយាកាសការងារដ៏ល្អអស្ចារ្យនៅទូទាំងទ្វីបអាស៊ី។ កម្មវិធីពានរង្វាន់នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាច្រើន ដូចជា ហុងកុង សិង្ហបុរី ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិង តៃវ៉ាន់។

    ក្រុមហ៊ុនដ៏ទៃទៀតនៅក្នុងទីក្រុងហូជីមិញ ដូចជា ក្រុមហ៊ុន HDBank និង ក្រុមហ៊ុន Sun Group ក៏ទទួលបានពានរង្វាន់នេះផងដែរ។

    ដើម្បីជ្រើសរើសក្រុមហ៊ុនវៀតណាមដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពប្រចាំតំបន់មួយនេះ ទស្សនាវដ្ដី HR Asia បានប្រើប្រាស់ការស្ទង់មតិដ៏ស៊ីជម្រៅជាច្រើន ស្ដីអំពីនាយកប្រតិបត្តិជាន់ខ្ពស់ក៏ដូចជានាយកផ្នែកធនធានមនុស្សជាច្រើននាក់ នៅតាមបណ្ដាក្រុមហ៊ុនវៀតណាមឈានមុខទាំងឡាយ ដោយគេបានវាយតម្លៃទៅលើគោលការណ៍ វិធីជ្រើសរើសបុគ្គលិក ព្រមទាំងផែនការយុទ្ធសាស្ត្រផ្សេងៗដែលពាក់ព័ន្ធនឹងផ្នែកធនធានមនុស្ស។

    លោក Luu Duc Khanh នាយកផ្នែកគ្រប់គ្រង ក្រុមហ៊ុន Vietjet បាននិយាយអំពីពានរង្វាន់នេះថា៖ “ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនយើងគឺបុគ្គលិករបស់យើង ដូច្នេះហើយទើបបានជាយើងមានមោទនភាពយ៉ាងខ្លាំងដែលបានបង្កើតបរិយាកាសការងារនិងវប្បធម៌មួយដែលជម្រុញឆ្ពោះទៅរកភាពជោគជ័យ។ ក្រុមហ៊ុន Vietjet អាចជោគជ័យទៅបាន ក៏ដោយសារតែមានការចូលរួមពី ការបំពេញការងាររបស់បុគ្គលិកម្នាក់ៗនិងស្មារតីធ្វើការជាក្រុម ហើយលក្ខណៈពិសេសនៃពានរង្វាន់នេះ គឺនៅត្រង់ថាការវាយតម្លៃនេះ គឺផ្អែកទៅលើការវាយតម្លៃរបស់បុគ្គលិកមកលើក្រុមហ៊ុនតែម្ដង។​ យើងនឹងបន្តប្ដេជ្ញាវិនិយោគលើសុខុមាលភាពនិងការចូលរួមរបស់បុគ្គលិក ដើម្បីធានាឱ្យបានភាពជោគជ័យបន្ថែមទៀត”។

    ក្រៅពីបានធ្វើឱ្យមាន “បដិវត្ដន៍” ក្នុងវិស័យអាកាសចរណ៍តាមរយៈការជួយអោយមនុស្សរាប់លាននាក់ទាំងនៅអាស៊ីនិងទូទាំងពិភពលោក អាចមានឱកាសធ្វើដំណើរតាមយន្ដហោះទៅ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដ៏ទំនើបទាន់សម័យមួយនេះ ក៏បានផ្ដល់ឱកាសរាប់មិនអស់ជូនដល់បុគ្គលិករបស់ខ្លួន តាមរយៈការបង្កើតបរិយាកាសការងារដ៏ល្អ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចជាការរៀបចំគោលការណ៍ផ្នែកធនធានមនុស្សដ៏ល្អផងដែរ។

    ក្រុមហ៊ុន Vietjet បានឈ្នះរង្វាន់និយោជកដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្ដី Air Finance Journal ថាជាក្រុមហ៊ុនអាកាសចរណ៍ឆ្នើមមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង៥០ នៅទូទាំងពិភពលោក លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងប្រតិបត្តិការ។ ក្រុមហ៊ុននេះ ក៏ទទួលបានពានរង្វាន់ថ្នាក់ជាតិនិងអន្តរជាតិជាច្រើនផងដែរ។

    ###

    អំពីក្រុមហ៊ុន Vietjet:

    វៀតជេត គឺ​ជា​ក្រុមហ៊ុន​អាកាស​ចរ​ណ៍ដំបូង​គេ​របស់​វៀត​ណាម ដែល​​ប្រតិ​បត្តិ​ក្នុង​នាម​ជា​​​ក្រុម​​ហ៊ុន​​អាកាស​ចរ​ណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់​ជូន​តម្លៃ​សំបុត្រ​បែប​​សន្សំ​សំចៃ​តាម​តម្រូវ​ការ និង​សេវា​កម្ម​យ៉ាង​ទូ​លំ​ទូលាយ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​អតិ​ថិ​ជន​។ ក្រុម​ហ៊ុន​នេះ មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​នូវ​សេវា​កម្ម​​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​​ប្រើប្រាស់​បច្ចេក​វិទ្យា​​ពាណិជ្ជ​​​កម្ម​អេ​ឡិច​ត្រូនិក (e-commerce) ធំ​ជាង​គេ​បំផុត ដើម្បី​​ផ្តល់​ជូន​នូវ​សេវា​កម្ម​ជា​ច្រើន និង​ផលិត​ផល​ផ្សេង​ៗ​ជាច្រើន​សម្រាប់​អតិ​ថិ​ជន​។ Vietjet គឺ​ជា​សមា​ជិក​​សមាគមដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) និង​បានទទួលវិញ្ញាបនបត្រ​សវន​កម្មសុវត្ថិ​ភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែលនេះ។ Vietjet ក៏​បាន​ជាប់​ឈ្មោះ​ជា ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏ល្អ​បំផុត​នៅអាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​បំផុត​សម្រាប់​សុវត្ថិ​ភាព​ជា​មួយ​នឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហ​ទំ​ព័រ​​អង្កេត​លើ​​ផលិត​ផល និង​សុវត្ថិ​ភាព​របស់​ពិភព​លោក​ AirlineRatings.com​។ ក្រុមហ៊ុន​អាកាស​ចរ​ណ៍នេះ ក៏​​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​​​ក្រុមហ៊ុន​អាកាស​ចរណ៍​ដ៏ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០​របស់​ពិភព​លោក សម្រាប់​ការ​ប្រើ​ហិវញ្ញ​វត្ថុ​ដ៏​​មាន​ផា​សុខ​ភាព និង​​​​ប្រតិ​បត្តិ​ការ​ផ្សេង​ៗ ដោយ​​អង្គ​ភាព​​វិ​ភាគ​លើ​​ក្រុមហ៊ុន​អាកាស​ចរណ៍ Airfinance Journal​ ក្នុង​ឆ្នាំ​២០១៨​​​។

    ​បច្ចុប្បន្ន ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Vietjet ប្រតិ​បត្តិ​ការ​​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​៤០០​លើក ដោយ​ដឹក​អ្នក​ដំណើរ​ច្រើន​ជាង​៦៥​លាន​នាក់ មក​ទល់​ពេល​នេះ ជា​មួយ​នឹង​​ផ្លូវ​​ហោះ​ហើរ​ចំនួន​១០៦ ដែល​គ្រប​ដណ្តប់​ក្នុង​គោល​ដៅ​​ជាច្រើន​ទូ​​​ទាំង​វៀតណាម និង​គោល​ដៅ​អន្តរ​ជាតិ​នា​នា ដូច​ជា​ជប៉ុន ហុង​កុង សិង្ហ​បុរី កូរ៉េ​ខាង​ត្បូង តៃ​វ៉ាន់ ប្រទេស​ចិន ថៃ មីយ៉ាន់​ម៉ា ម៉ា​ឡេស៊ី និង​កម្ពុជា​។
    ទំនាក់ទំនងព័ត៌មាន

    លោក Phearun Chhorn

    Email: [email protected]

    Cell: 010 29 66 17

    លោកស្រី Kieu Duong (Amy)

    Email: [email protected]

    Cell: +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ