អភូតហេតុរឺយ៉ាងណា! ទាហានម្នាក់ ត្រូវប្រកាច់ធ្លាក់ពីលើកៅអីស្លាប់ភ្លាមៗ ពេលកំពុងឈ្លោះជាមួយពលរដ្ឋ រឿងដីធ្លី នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី១១ ខែខែកក្កដា ឆ្នាំ ២០១៩ មានសេចក្តីរាយការណ៍បានឲ្យដឹងថា នារសៀលថ្ងៃនេះ វេលាម៉ោងប្រមាណជា៣រសៀល មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានទាហានអង្គភាពការ 88 ម្នាក់ត្រូវបានបាត់បង់ជីវិតពេលដែលកំពុងតែប្រកែកជាមួយប្រជាពលរដ្ឋ មិនឲ្យធ្វើការឈូសឆាយទៅលើដីរបស់ពួកគាត់នៅតំបន់នោះ។ដោយក្រុមទាហានការអង្គភាពការ k88 អាះអាងថាជាដីរបស់អង្គភាព ចំណែកប្រជាពលរដ្ឋគាត់អះអាងថាគឺជាដីរបស់គាត់ កាន់កាប់គ្រប់គ្រងតាំងពីឆ្នាំ 1982 មកម្ល៉េះ ។

ខណៈដែលកំពុងតែជជែកប្រកែកគ្នាតឹងសរសៃកនោះក៏ស្រាប់តែទាហានរូបនោះ បានប្រកាច់ធ្លាក់លើពីកៅអីភ្លាមៗ ខណៈដែលដឹកដល់មន្ទីរពេទ្យសេចក្តីរាយការណ៍បញ្ជាក់ថាទាហានរូបនោះត្រូវបានបាត់បង់ជីវិតហើយ។

សូមបញ្ជាក់ថា រសៀលម៉ោង៣នេះ មានក្រុមទាហ៊ាន១ក្រុម ទៅចុះចាប់ប្រជាពលរដ្ធឈូសឆាយដីរបស់គាត់ នៅ តំបន់កា៨៨ ដែលជាដីរបស់ពលរដ្ឋ គាត់កាន់កាប់តាំពីឆ្នាំ១៩៨២ ភូមិគុលគប់ ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

សូមរងចាំព័ត៌មានបន្តពាក់ព័ន្ធជាមួយនឹងដីនៅចំណុច អាស្រមបង្គោលកីស្រីម៉ៅ រវាងទាហានការ 88 និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលនៅតែមានកំដៅយ៉ាងខ្លាំង បើទោះបីជាអាជ្ញាធរខេត្តខំជួយប្រជាពលរដ្ឌយ៉ាងណាក៏ដោយ។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ