Nintendo Switch Lite ​មានថ្ម​កាន់​ជាង​មុន តម្លៃ​ធូរ​ថ្លៃត្រឹមតែ ១៩៩ ដុល្លារ

ក្រុមហ៊ុន Nintendo ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ាស៊ីន​ហ្គេម​ខ្នាត​តូច​ជំនាន់​ថ្មី​គឺ​ម៉ូឌែល Nintendo Switch Lite ​ដែល​មាន​តួ​ខ្លួន​តូច ទម្ងន់​ស្រាល ងាយ​ស្រួល​ទុក​ដាក់ អម​តម្លៃ​ធូរ​ជាង​ជំនាន់​ធម្មតា​ដាក់​លក់​ត្រឹម ១៩៩ ដុល្លារ។

ធៀប​នឹង​ជំនាន់​ចាស់ Nitendo Switch ​សម្រាប់​ប្រភេទ Lite ​មាន​អេក្រង់ ៥,៥ អ៊ីញ ខណៈ​សិស្ស​ច្បង​ទំហំ ៦,២ អ៊ីញ។ ចំពោះ​ល្បឿន​ដំណើរការ​ហាក់​មិន​មាន​ភាព​ខុស​ប្លែក​ធៀប​នឹង​ជំនាន់​មុន​ឡើយ ​ប៉ុន្តែ​ Nintendo ​បាន​សង្កត់​ធ្ងន់​ថា​មាន​បំពាក់​ឈីប​សន្សំសំចៃ​ថាមពល ជំរុញ​ឲ្យ​កម្លាំង​ថ្ម​កាន់​បាន​យូរ​ជាង។

រចនា​បំពាក់​នូវ​ប៊ូតុង​ប្រភេទ Joy-Con ដែល​ដាំ​ជាប់​នឹង​តួ​ម៉ាស៊ីន ស្ថិត​ក្នុង​ជម្រើស ៣ ពណ៌​មាន​លឿង ប្រផេះ និង​បៃតង។ តម្លៃ​លក់ ១៩៩ ដុល្លារ ធៀប​នឹង Nintendo Switch ​ថ្លៃ ២៩៩ ដុល្លារ ​ដោយ​មាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​ទី ២០ ​កញ្ញា​ត​ទៅ ខណៈ​ជំនាន់ Pokemon ​ស្ថិត​នៅ​តម្លៃ​ដូច​គ្នា តែ​ប្រកាស​លក់​ពេល​ក្រោយ​អំឡុង​ថ្ងៃ​ទី ៨ ​វិច្ឆិកា ឆ្នាំ ២០១៩។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ