លើដីតែមួយតែវាសនាខុសគ្នា! ក្មេង៣នាក់ ដៃកាន់ការ៉ុងរើសអេដចាយ ភ្នែកសំលឹងទៅមើលផ្ទាំងផ្សព្វផ្សាយសាលារៀន

ជាការពិតណាស់ ការសិក្សារបស់ក្មេងៗ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជាដើមទុនក្នុងការរស់នៅទៅមុខ ទៀត បានគ្មានចំណេះដឹង គ្មានការអប់រំ តើថ្ងៃក្រោយឲ្យពួកគេទៅរំពឹងអ្វីទៅ?

យ៉ាងណាមិញនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុក ម្នាក់ឈ្មោះ Hong Chanty បានបង្ហោះសារប្រកប់ទៅដោយអត្ថន័យ ស្តីអំពីក្មេង៣នាក់ ដៃកាន់ការ៉ុងរើសអេដចាយ និងភ្នែកសំលឹងទៅមើលផ្ទាំងផ្សព្វផ្សាយរបស់សាលារៀន ក្នុងន័យដែលពួកគេពិតជាចង់ចូលរៀនខ្លាំងណាស់។

ហ្វេសប៊ុកដដែលបានសរសេរថា “ជីវិត !!!!! គួរឲ្យអាណិតណាស់ ពួកគាត់ទាំងបីនាក់កាន់ការ៉ុងរើសអេដចាយ ប៉ុន្តែពួកគាត់ឈរមើល Pano ផ្ទាំងផ្សព្វផ្សាយ របស់សាលា ដែលអត្ថន័យ គឺស្តីពីការសិក្សា ហាក់បីដូចជាពួកគាត់ចង់រៀនដូចក្មេងៗ ដទៃទៀតចឹង។ មិនដូចជាក្មេងមួយចំនួចមានលទ្ធភាពអាចរៀន តែបែរជាមិនប្រឹងចាប់យក ចំណេះដឹងទេ។ Help share for them”។ បន្ទាប់ពីបង្ហោះសារនេះបានមិនយូប៉ុន្មានក៏មានអ្នកចាប់អារម្មណ៌យ៉ាងច្រើន។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ