• ស្នាដៃកូនខ្មែរ! យកដើមត្នោត និង​ត្រឡោក​ដូង ច្នៃជារបស់របរប្រើប្រាស់យ៉ាងស្រស់ស្អាត

    ផលិតផល​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ ដែល​ផលិត​ចេញពី​ដើមត្នោត និង​ត្រឡោក​ដូង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង និង​ទទួលបាន​ការគាំទ្រ​កាន់​ឡើង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

    ជា​ផលិតផល​ទាំងនេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​ខ្មែរ គឺ​ដោយសារ​វា​មាន​លក្ខណៈ​ស្រស់ស្អាត​បែប​ធម្មជាតិ ដែល​ចេញពី​ការច្នៃប្រឌិត និង​ភាពប៉ិនប្រសព្វ​របស់​សិ​ប្បករ ឬ​ជាង​។ ម្យ៉ាងវិញទៀត វា​ជា​ផលិតផល​ដែល​កែច្នៃ​ពី​ដើមត្នោត​របស់​ខ្មែរ​តែម្តង​។

    ដូច្នេះហើយ​បានជា​មាន​ការគាំទ្រ​កាន់តែកើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បែបនេះ​។ ផលិតផល​ប្រើប្រាស់​ដែល​ធ្វើ​ពី​ដើមត្នោត និង​ត្រឡោក​ដូង​ទាំងនោះ មានដូចជា ទូកត្នោត ទូ​ដាក់​សម្លៀកបំពាក់​តុ កៅអី សា​ឡុង រនាប​ក្រាល​ការ៉ូ បង្កាន់ដៃ​កាំជណ្តើរ​ផ្ទះ ផលិតផល​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​គ្រប់​ប្រភេទ និង​ផលិតផល​ជាច្រើន​ទៀត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ