• អ្នកចិញ្ចឹមក្រពើនៅសៀមរាប អស់អារម្មណ៍នឹងបន្តអាជីវកម្ម ចង់យកក្រពើទៅចោលនៅទន្លេ ខណៈតម្លៃក្រពើចុះថោក ឯពន្ធចេះតែឡើងថ្លៃ

    កាលពីពេលថ្មីៗនេះអ្នកចិញ្ចឹមក្រពើបែបគ្រួសារនៅខេត្តសៀមរាប បានសម្តែងការត្អូញត្អែរមិនពេញចិត្តនឹងអាជីវកម្មចិញ្ចឹមក្រពើមួយនេះ ដោយទោះបីនេះជារបរប្រចាំគ្រួសារមែនប៉ុន្តែពោរពេញដោយគ្រោះថ្នាក់ហើយលក់ក៏មិនបានថ្លៃរហូតមានតម្លៃទាបជាងសត្វមាន់ទៅទៀត។

    នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Phyrady ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ បានសរសេររៀបរាប់ថា៖ “ពន្ធអាជីវកម្មគ្មានបន្ធូរបន្ថយមានឡើងថ្លៃ ចំនែកឯចំណីឡើងថ្លៃមិនចុះ តែតំលៃក្រពើវិញថោកជាងមាន់សម្លតើរស់យ៉ាងណា? ពីមួយឆ្នាំទៅមួយឆ្នាំគ្មានអ្វីប្រសើរឡើងសោះ មានតែធ្លាក់ចុះ ឆ្នាំនេះចុះថោកមិនធម្មតាគឺថោកជាងមាន់ទៅទៀត។

    មាន់១គឺឡូ២២០០០៛ចំនែកឯក្រពើ១គឺឡូ២០០០០៛ទេ តំលៃកូនទើបនឹងកើត១តែ៥$ទេ មាន់ចិញ្ចឹម៣ទៅ៤ខែចាប់លក់បានហើយតែក្រពើវិញ២ រឺ៣ឆ្នាំឡើងទើបត្រូវខ្នាត។ ខ្ញុំចង់សួរថាតំលៃហ្នឹងសមនឹងកំលាំងពលកម្មនិងការយកជីវិតទៅប្រថុយប្រថានជាមួយអាជីវកម្មដ៏គ្រោះថ្នាក់នេះទេ? គេថាយើងខិ្ចលមិនចេះធ្វើអ្វីទើបយើងក្រ តែមិនពិតទេ យើងឧស្សាហ៍តែមកពីធ្វើបានផលហើយអត់ទីផ្សារ តំលៃថោកលក់មិនចេញទើបយើងក្រងើបមិនរួច។ ហត់ អស់អារម្មណ៍នឹងបន្ដអាជីវកម្មនេះហើយ តែមិនអាចឈប់បានព្រោះមេវាថោកហួសពីការស្មាន?(river calling)”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ