• «ងាប់អស់ហើយបើឈ្មួញរកសុីសុទ្ធតែថោកទាបយ៉ាងនេះនោះ!»

    កំពង់ធំ៖ នៅថ្ងៃទី ១០ កក្តដា ឆ្នាំ ២០១៩ នេះ តាមរយះហ្វេសប៊ុក លោក san prum បានបង្ហោះសារហូសចិត្តពីអាជីវកម្មខ្វះទំនួលខុសត្រូវ មិនគិតពីសុខភាពអ្នកបរិភោគ។ លោកបានសរសេរថា ងាប់អស់ហើយបើឈ្មួញរកសុីសុទ្ធតែថោកទាបយ៉ាងនេះនោះ!!

    លោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំ កម្លាំងបង្ក្រាបទីតាំង សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ នៅសង្កាត់អាចារ្យលាក់ ខេត្តកំពង់ធំ នៅវេលាម៉ោង ១២ និង០០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រកឃើញទឹកក្រូច ជាច្រើនប្រភេទ ដែលផលិត ដាក់មេ លាយទឹក សម្រាប់លក់ចែកចាយ..។ល។

    បន្ទាប់មកក៏មានអ្នកបញ្ចេញយោបល់ជាច្រើន “យីហោមិនច្បាស់កុំផឹកអី​ កាលទៅស្រុកអូនឯង​ បងឃេីញគេលក់ច្រេីនណាស់​ ហេីយបងអូនឯងក៏ទិញផឹកដែរ”, “នេះជាបញ្ហាផ្នត់គំនិត​ និងភាពអាត្មានិយម​ មានរឿងច្រើនដែលដោះស្រាយមិនចេញ”,”ងាប់តែគ្នាអ្នកនៅតាមជនបទមិនដឹងគំនិតរកសុីថោកទាបពួកអាចៃអស់នេះ​, អោយតែថោកៗគ្នាចេះតែទិញផឹកហើយ។”,”បើចេះតែសំលាប់ខ្មែរគ្នាឯងដោយមិនចេះគិតបែបនេះតើថ្ងៃមុខនឹងទៅជាយ៉ាងណាទៅលោកអើយ?”៕

    ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ