• ម៉ូណាកូក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលមានសេវា 5G ប្រើបានទូទាំងប្រទេស

    (ម៉ូណាកូ)៖ នាថ្ងៃអង្គារសប្តាហ៍នេះ ប្រទេសម៉ូណាកូបានក្លាយជាប្រទេសដំបូងគេនៅតំបន់អឺរ៉ុប ដែលបានសម្ពោធឲ្យប្រើ​ប្រាស់​​​​​បណ្តាញសេវាទូរស័ព្ទចល័តជំនាន់ចុងក្រោយបំផុត 5G ដោយផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិន Huawei។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

    កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរគមនាគមន៍ Monaco Telecom បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Huawei ដើម្បី​ប្រែ​ក្លាយដែនដីដ៏តូចមួយនេះ ទៅជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលគ្រប់ដណ្តប់ដោយសេវា 5G ទាំងស្រុង។ ក្រុមហ៊ុន Huawei បាន​បង្ហាញ​ភាពសុទិដ្ឋនិយមថា ទោះផ្ទៃដីប្រទេសម៉ូណាកូតូចក៏ដោយក្តី ការដាក់ដំណើរការបច្ចេកវិទ្យា 5G របស់ខ្លួន នៅទីនេះ​គឺជា​ឱកាសដ៏ធំមួយ និងជាគំរូសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ក៏ដូចជាប្រទេសដទៃៗទៀត។

    ក្រុមហ៊ុន Huawei បានឲ្យដឹងថា ខ្លួនទទួលបានកិច្ចសន្យាសរុបចំនួន៥០ នៅទូទាំងពិភពលោក ពាក់ព័ន្ធនឹងកិច្ចសហការ 5G ក្នុង​នោះមានក្រុមហ៊ុនអឺរ៉ុបចំនួន២៨។ កាលពីខែមេសាកន្លងទៅ កូរ៉េខាងត្បូង បានប្រកាសសម្ពោធឲ្យ​ដំណើរ​ការបណ្តាញ​ទូរស័ព្ទ​ចល័ត 5G នៅទូទាំងផ្ទៃប្រទេសដំបូងគេលើពិភពលោក ខណៈប្រទេសមួយចំនួននៅអឺរ៉ុប ទើបតែបានចាប់ផ្តើមការដាក់ពង្រាយ​បច្ចេកវិទ្យាបណ្តាញសេវាជំនាន់ចុងក្រោយនេះប៉ុណ្ណោះ។

    គួរជម្រាបថា ម៉ូណាកូ គឺជាប្រទេសតូចបំផុតទីពីរ បន្ទាប់ពីបុរីវ៉ាទីកង់ ជាមួយផ្ទៃដីត្រឹមជាង២គីឡូម៉ែត្រក្រឡា និងមានប្រជាជន​រស់នៅប្រមាណជិត៤ម៉ឺននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ