• Pacquiao ប៉ះជើងខ្លាំងមិនដែលចាញ់ Keith ដណ្តើមខ្សែក្រវាត់ពិភពលោក WBA ព្រឹកថ្ងៃទី២១ ខែកក្កដានេះ

    (ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នឹងមានការប្រកួតប្រដាល់លំដាប់ពីភពលោករវាងខ្លា កំណាចហ្វីលីពីន Manny Pacquiao ដែលនឹងត្រូវឡើងដណ្តើមខ្មែរក្រវាត់ WBA (World Welterweight Champion) ពីឥន្រ្ទីយ៍សអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិកជាទីដែល Manny Pacquiao ធ្លាប់ប្រកួតបានចំនួន ១៥ដងមកហើយ ខណៈគូប្រជែង Keith Thurman ទើបតែបាន ៥ដងប៉ុណ្ណោះ។

    នៅក្នុងអាជីពជាកីឡាករលំដាប់ពិភពលោក Keith Thurman ធ្លាប់បានកាត់ការប្រកួតបានចំនួន ២៩ដង មិនដែលចាញ់ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ដងក្នុងរយៈពេល ១២ឆ្នាំមកនេះ។

    តើកីឡាករនិម្មិត្តរូបហ្វីលីពីននឹងអាចខាំលេបត្របាក់ឥន្រ្ទីយ៍សអាមេរិកបានដែរឬទេ? មហាព្រឹត្តិការណ៍ដ៏កក្រើក នេះទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកំលាំងវើក ទឹកក្រូច អាយស៍ កូកាកូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្មទុយោ និង ក្បឿងជីបម៉ុង។

    ដឹងទេថា Pacquiao នឹងទទួលបានប៉ុន្មានលានដុល្លារក្នុងការឡើងដណ្តើមខ្សែក្រវាត់ WBA ពីកីឡាករ Keith នាខែកក្កដានេះ? (មានវីដេអូ)

    កីឡាករប្រដាល់សកល Manny Pacquiao នឹងទទួលបានតម្លៃខ្លួនជាប្រាក់ប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក (ដោយមិនគិតលទ្ធផលឈ្នះ-ចាញ់) ជាថ្នូរនឹងការឡើងវ៉ៃដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក WBA ពីកីឡាករអាមេរិក Keith Thurman ក្នុងជំនួបលើកទី១ រវាងជើងខ្លាំងទាំងពីរ។

    ប្រភពព័ត៌មានពីគេហទំព័រ Boxingnews24 បានចេញផ្សាយថា កីឡាករដែលមានរហស្សនាម «Pac Man» នឹងទទួលបានតម្លៃខ្លួន ២០លានដុល្លារ ពីជំនួបលើកទី១ ទល់នឹង Thurman ដូចគ្នាកាល Pacquiao យកឈ្នះ Adrien Broner កាលពីខែមករាដើមឆ្នាំនេះដែរ ខណៈតម្លៃខ្លួនកីឡាករវ័យ៣០ឆ្នាំ Thurman រហស្សនាម «One Time» មិនត្រូវបានបង្ហើបឲ្យដឹងឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ