• រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី ៩, ១០,​១១, ១២, ១៣ ពីស្រាបៀរអាន់ឆ័រ

    រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ២៧ ​ខែមិថុនា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ៤៤ រូបពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

    កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន​ ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

    អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូបគឺ៖ ១.លោក ស៊ីម ​ចិន្ដា​ មកពីខេត្តព្រៃវែង ២. លោក អួង​​ សុគុណធឿន​ មកពីខេត្តកណ្តាល  ៣.លោក ប៉ែន វាសនា មកពីខេត្តកំពង់ស្ពឺ ៤. លោក ឈន់ សុខឈឿន មកពីខេត្តកំពង់ស្ពឺ និង ៥.អ្នកស្រី ដាម សុធី  មកពីខេត្តឧត្តរមានជ័យ។

    លោក ប៉ែន វាសនា ដែលជាអ្នកឈ្នះមួយរូបក្នុងចំណោមអ្នកឈ្នះប្រាំរូបនៃរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារពីស្រាបៀអាន់ឆ័របានមានប្រសាសន៍ថា៖ “ខ្ញុំពិសាស្រាបៀរអាន់ឆ័របីទៅបួនដងក្នុងមួយសប្តាហ៍។ ខ្ញុំបានទិញមួយកេសទៅជប់លៀងជួបជុំបងប្អូន និងគ្រួសារ ហើយក៏គាស់ក្រវិលក៏បានមួយម៉ឺនដុល្លារ។ ខ្ញុំផឹកជាមួយគ្រួសារ និងបងប្អួននៅផ្ទះ។ ខ្ញុំអារម្មណ៍សប្បាយខ្លាំងណាស់។ មិននឹកស្មានមានវាសនាបានរង្វាន់។ ពីមុនមកអត់ដែលត្រូវអីសោះ។ ទើបត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ។ ខ្ញុំមិនដែលត្រូវមានរង្វាន់ពីមុនទេ។ រង្វាន់ដែលខ្ញុំបានឈ្នះមួយម៉ឺនដុល្លារខ្ញុំយកទៅពង្រីកមុខរបរបន្ថែម និងផ្គត់ផ្គង់គ្រួសារ។ ចំពោះកម្មវិធីប្រូម៉ូសិនស្រាបៀរអាន់ឆ័រពិតជាចែករង្វាន់ពិតប្រាកដមែន។ ជាកិច្ចចុងក្រោយខ្ញុំសូមផ្តាំផ្ញើទៅដល់អតិថិជនស្រាបៀរអាន់ឆ័រ រង្វាន់គឺចែកពិតៗ។ ហើយសូមថ្លែងអំណរគុណដល់ស្រាបៀរអាន់ឆ័រសូមឲ្យក្រុមហ៊ុនទទួលជោគជ័យគ្រប់ភារកិច្ច និងរីកចម្រើនជារៀងរហូត។”

    អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារចំនួនប្រាំរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន ៤៤ រូបបានទទួលរង្វាន់ពីក្រុមការងារស្រាបៀរអាន់ឆ័រ។

    កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រចាប់ផ្តើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។  ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

    សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

    ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000

    រីករាយស្រស់ថ្លា

    ពិសាដោយការទទួលខុសត្រូវ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ