• គំណិតល្អ! ផ្សារទំនើបមួយនៅថៃ ប្រើស្លឹកចេកខ្ចប់បន្លែជំនួសថង់ប្លាស្ទិក កាត់បន្ថយការបំពុលបរិស្ថាន

    ខណៈ​ពេល​ដែល​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក កំពុង​ជួប​ប្រទះ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដោយ​សារ​ការ​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ ផ្សារទំនើបមួយនៅថៃ ចាប់​ផ្ដើម​ប្រើស្លឹកចេកខ្ចប់ជំនួសប្លាស្ទិក។

    ផ្សារទំនើប Rimping ក្នុង​ខេត្ត​ឈៀងម៉ៃ​ប្រទេស​ថៃ បាន​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​ប្រើប្រាស់​បា្លស្ទិក និង​ព្យាយាម​រក​ដំណោះ​ស្រាយ​ជំនួស​ឲ្យ​បញ្ហា​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ។ វិធី​ជំនួសនោះ​គឺ ការ​ប្រើប្រាស់​ស្លឹក​ចេក​ដើម្បី​វេច​ខ្ចប់​ជំនួន​ឲ្យ​ថង់​ប្លាស្ទិក​ច្រើន​លើស​លប់។ យ៉ាង​ណា​ក៏​ដោយ វិធី​ថ្មី​នេះ​ក៏​នៅ​តែ​មាន​ប្រើប្រាស់​ប្លាស្ទិក​ក្នុង​បរិមាណ​តិចតួច​ដែរ​ដូច​ជា​ស្លាក​បិទ​នៅ​ពី​លើ​ជា​ដើម។ ប៉ុន្តែ​នេះ ជា​ជំហាន​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​កាត់​បន្ថយ​ប្លាស្ទិក​ម្ដង​បន្ដិចៗ មុន​ពេល​ដែល​អាច​លុប​បំបាត់​ការ​ប្រើប្រាស់​ទាំង​ស្រុង។

    យ៉ាង​ណា​មិញ ការ​ជ្រើសរើស​ប្រើប្រាស់​ស្លឹក​ចេក​សម្រាប់​វេចខ្ចប់​ជំនួស​ប្លាស្ទិក​នេះ ត្រូវ​បាន​ទទួល​ការ​គាំទ្រ និង​កោតសរសើរ​ជា​ខ្លាំង​ដោយ​អាច​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ដែល​កំពុង​គំរាមកំហែង​ដល់​អាយុ​ជីវិត​មនុស្ស​សត្វ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ