• Alonso ត្រូវបាន​តែងតាំង​ដឹកនាំ​ក្រុម Real Sociedad B ក្រោម​កិច្ចសន្យា ២ឆ្នាំ

    (ម៉ាឌ្រីដ)៖ អតីតកីឡាករខ្សែប្រយុទ្ធ Xabi Alonso ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្រុមឈុត Real Sociedad B ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ ដែលបានចាប់ផ្តើមការងារផ្លូវការនាថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសវ័យ ៣៧ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់លេងឲ្យក្រុមឈុតធំ Real Sociedad បានចំនួន ១២៤ប្រកួត និងយុទ្ធនាការ UEFA Champions League ក្នុងរដូវកាលឆ្នាំ២០០៣-២០០៤ ផងដែរ មុនផ្លាស់ចេញទៅចូលរួមជាមួយក្លឹបអង់គ្លេស ហង្សក្រហម Liverpool នារដូវកាលឆ្នាំ២០០៤-២០០៥ ក្នុងរដូវកាលដំបូងនៅទីនោះទៀតផង។

    អតីតសមាជិកដែលឈ្នះជើងឯក FIFA World Cup 2010 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ Xabi Alonso ក៏បានវិលត្រឡប់មកទឹកដីកំណើតរបស់ខ្លួនក្នុងក្លឹប Real Madrid កាលឆ្នាំ២០០៩ មុនពេលផ្លាស់ទៅលេងឲ្យក្លឹបអាល្លឺម៉ង់ Bayern Munich និងសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់កាលឆ្នាំ២០១៧ កន្លងទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ