• តោះយើង! មកស្គាល់លក្ខណះពិសេស និង តម្លៃ ព្រះទីនាំងថ្មីរបស់ព្រះមហាក្សត្រ

    ភ្នំពេញ៖ យោងតាមហ្វេសប៊ុកឈ្មោះ Royal du Cambodge បានសរសររៀបរាបឲ្យដឹងថា នាវេលាព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិប

    តីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ “រុក្ខទិវា” ប្រារព្ធឡើងនៅលើផ្ទៃដីជាង ១០ហិកតា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើក្បាលដំរី ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ដក្រចេះ ដោយមានការចូលរួមអមដង្ហែរដោយបណ្តាឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បណ្តាអង្គទូតនានា ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ”។

    គួររំលឹកផងដែរថា នៅក្នុងព្រះរាជតំណើរនោះផងដែរ ព្រះអង្គប្រើប្រាស់ព្រះទីនាំងថ្មីរថយន្តពិសេស​ម៉ាក Range Rover Vogue Klassen edition ដែលមានតម្លៃប្រមាណជាងកន្លះលានដុល្លារ ដែលមានលក្ខណៈពិសេសរថយន្ដនេះ គឺមាន៣បាំង និងមានពាសដោយដែកការពារសុវត្ថិភាពបានខ្ពស់បំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ