ប្រមូ​សិន ០ ដុល្លារ​របស់ Vietjet វិល​មក​វិញ​ហើយ ជា​មួយ​នឹង​ការផ្តល់​ជូន​សំបុត្រ​ហោះហើរ​​១​​លាន​សន្លឹក​សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​សៀម​រាប ទៅ​វៀត​ណាម និង​កន្លែង​​ផ្សេង​ពី​នេះ

(ភ្នំ​ពេញ​ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩)៖ ដើម្បី​អប​អរ​​ការ​​ពង្រីក​បណ្តាញផ្លូវ​ហោះហើរ​​ទូ​ទាំង​ទ្វីប​អាស៊ី តាម​រយៈ​ការ​បន្ថែម​ការ​ហោះ​ហើរ​ជា​ប្រចាំ​ថ្ងៃ​ថ្មី​មួយ​ពី​ទីក្រុងដា​ណាង ទៅ​​កាន់​ទីក្រុង​តូក្យូ (អាកាស​យាន្ត​ដ្ឋាន Haneda) ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បន្ត​ផ្តល់​ភាព​រំភើប​​​ក្នុងយុទ្ធនាការ​របស់​ខ្លួន​ដែលមាន​ឈ្មោះ​ថា «ហោះ​ហើរ​ដើម្បី​ក្តី​ស្រឡាញ់-បង្ហាញ​ពី​ការ​​កែ​ប្រែ​ថ្មី​នា​រដូវក្តៅ​របស់​អ្នក» សម្រាប់​កម្ពុជា​!​

Vietjet នឹង​ផ្តល់​ជូន​សំបុត្រ​ហោះហើរ​បែប​សន្សំ​សំ​ចៃ​ដ៏អស្ចារ្យ​ចំនួន​ ១,០០០,០០០ សន្លឹក ដែល​មាន​តម្លៃ​ចាប់​ពី ០ (សូន្យ) ដុល្លារ​អាមេរិក អំឡុង​ពេល​​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ ពោល​គឺ​​ចាប់​ពីថ្ងៃ​​​ទី​១០ ទី​១១ និង​ទី​១២ ខែ​កក្កដា នៅ​លើ​គេហ​ទំ​ព័រ www.vietjetair.com​។

សំបុត្រ​ក្នុង​ប្រមូ​សិន​នេះ នឹង​​ត្រូវ​ផ្តល់​​ជូន នៅ​អំឡុង​ម៉ោង​មាស ពោល​គឺ​​នៅ​ចន្លោះ​ម៉ោង​ ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង ២រសៀល (GMT+7) ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ទី​១២ ខែកក្កដា និង​មាន​សុពល​ភាព​សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរ​ជាតិ​របស់​ Vietjet និង​ផ្លូវ​ហោះហើរ​របស់​ Vietjet ប្រចាំ​ប្រទេស​ថៃ ទាំង​អស់​​។ ប្រមូ​សិន​នេះ នឹង​​ចាប់​ផ្តើម​​នៅ​ពេល​នេះ រហូត​ដល់​​ថ្ងៃ​ទី​១២ ខែកក្កដា សម្រាប់​រាល់​ផ្លូវ​ហោះ​ហើរ​ទាំង​អស់​ដែល​ភ្ជាប់​ពី​​​ប្រទេស​វៀត​ណាម និង​ជប៉ុន​។ ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​គឺ​​ចាប់​ពី​ថ្ងៃ​ទី​​១១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។

នេះ​គឺ​ជា​​ឱកាស​ដ៏ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​​ទទួល​យក​សំបុត្រ​ហោះ​ហើរ​ក្នុង​ប្រមូ​សិន​របស់​អ្នក ដើម្បី​រីក​រាយ​​ជា​មួយ​នឹង​ដំណើរ​កម្សាន្ត​ដ៏រំភើប​​ពី​ប្រទេស​កម្ពុជា ទៅកាន់​វៀតណាម និង​តំបន់​ផ្សេង​ទៀត តាម​រយៈ​ការ​ប្រើ​ប្រាស់​ជើង​ហោះ​ហើរ​ទៅ-មក​ពី​សៀម​រាប ទៅ​ទីក្រុង​ហា​ណូយ​​!

អ្នក​​ដំណើរ​ទាំង​អស់​​ ត្រូវ​បាន​​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើដំណើរ​ជាមួយ​នឹង​យុទ្ធនាការ «ការ​កែ​ប្រែ​ថ្មី​នៅ​រដូវក្តៅ​របស់​ខ្លួន» មួយនេះ និង​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​​ផ្សេង​ៗនៅ​លើ​យន្ត​ហោះ​ដើម្បី​ទទួល​បាន​ឱកាស​ក្នុង​ការ​ឈ្នះ​​រង្វាន់​ពី Vietjet ចាប់​ពីពេលនេះ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​​។

​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ «ប្រព័ន្ធ​សុវត្ថិ​ភាព ការ​ផ្តល់​​ជូន​នូវ​សុភ​មង្គល ការ​ចំណាយ​តិច និង​ការ​ហោះ​ហើរ​យ៉ាង​​ទៀង​ទាត់​ពេល​វេលា​» Vietjet បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិ​យស​ក្នុង​ស្រុក​ និង​អន្តរ​ជាតិ​ច្រើន​ជាង​៣០ ដើម្បី​​ធ្វើ​ឲ្យ​​​ក្រុមហ៊ុន​នេះ ជាប់​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អា​កាស​​ចរណ៍​ឈានមុខ​គេ​ប្រចាំ​តំបន់​។

ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បន្ត​ផ្តល់​បទពិសោធ​ហោះ​ហើរ​ដ៏​ល្អ​បំផុត​ដល់​អ្នក​ដំណើរ​របស់​ខ្លួន តាម​រយៈ​ការ​​បង្កើត​កម្ម​វិធី​កម្សាន្ត​ដ៏​រំភើប​ជាច្រើន រួម​ជាមួយនឹង​​សេវា​ឈាន​​មុខ​គេ​។

សំបុត្រ​ក្នុង​ប្រមូ​សិននេះ អាច​រក​ជាវ​បាន​តាម​រយៈ​​គេហ​ទំព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ​ដៃ​​ឈ្មោះ​ថា «Vietjet Air» ឬ​តាម​រយៈ https://www.facebook.com/VietjetCambodia/ ដោយ​គ្រាន់​តែ​ចុច​ទៅលើ​ប្រអប់​ឈ្មោះ​ថា «Booking» ប៉ុណ្ណោះ​។

ការ​ទូ​ទាត់​ប្រាក់​អាច​ដំណើរ​ការ​​បាន​យ៉ាង​ងាយ​ស្រួល តាម​រយៈ​សមា​គមអតិ​ថិ​ជន Vietjet Sky Club កាត​ឥណ​ពន្ធ និង​ឥណទាន​អន្តរ​ជាតិ ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ផងដែរ​។

សម្រាប់​ព័ត៌​មាន​លម្អិត និង​​ព័ត៌​មាន​ថ្មី​ៗ ​នៃ​យុទ្ធនាការ​នេះ សូម​ចូល​ទៅកាន់​ https://www.facebook.com/vietjetvietnam/

https://www.facebook.com/vietjetvietnam/

(*) មិន​រាប់​បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេង​ៗ

(**) មិន​រាប់​បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យ​ជាតិ

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហ​ទំ​ព័រ: www.vietjetair.com

ទំនាក់​ទំនង​ព័ត៌​មាន:

លោក Julian Rake

អ៊ីម៉ែល: [email protected]

ទូរ​ស័ព្ទ​លេខ: +855 93 924 283

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ