• ឃើញស្អាតចឹង មិនមែននៅស្រុកគេទេ គឺទឹកធ្លាក់សុភ័ក្រមិត្ត ឬទឹកជ្រោះ ព្រះនិមិត្ត នៅខេត្តព្រះវិហារ

    (ស្ទឹងត្រែង)៖ ស្ថិតនៅទិសខាងជើងជាង៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង និងភាគខាងកើតខេត្តព្រះវិហារជាប់ព្រំដែនកម្ពុជាឡាវមានសក្កានុពលទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើរកម្សាន្តពីសំណាក់ភ្ញៀវទេសចរដែលបានមកដល់ខេត្តភាគឦសាននៃប្រទេសកម្ពុជា។

    ភ្ញៀវពេលទៅដល់ខេត្តស្ទឹងត្រែង ប្រាកដជានឹកឃើញចង់ទៅមើល ទឹកធ្លាក់ដ៏ល្បីឈ្មោះ សុភ័ក្រមិត្ត ក្នុងដំណើរកម្សាន្តជាពុំខានឡើយ។ប៉ុន្តែមុននឹងទៅដល់ទីនោះគេត្រូវធ្វើដំណើរកាត់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់ភាគខាងលិចក្រុងស្ទឹងត្រែងដែលមានចម្ងាយជាង៦០គីឡូម៉ែត្រទៀត។

    ពេលនោះយើងអាចធ្វើដំណើរទៅដល់ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់តំបន់សត្វផ្សោតដ៏កម្ររបស់សហគមន៍ជាប់ ព្រំដែនកម្ពុជា-ឡាវ។យ៉ាងមិញតាមរយះហ្វេសប៊ុកមួយ ពិភពឱសថបុរាណខ្មែរបានបង្ហោះសារមួយដ៏មានអត្តន័យថា៖
    ទឹកធ្លាក់សុភ័ក្រមិត្ត ឬទឹកជ្រោះព្រះនិមិត្ត ខេត្ត(ព្រះវិហារ) ស្រស់ស្អាតណាស់ សូមមេត្តាចូលរួមថែក្សារបរិស្ថានទាំងអស់គ្នា ពិសេសតាមតំបន់ទេសចរណ៍ និងប្រាង្គប្រាសាទកេរ្តិ៍ដំណែលដូនតាខ្មែរយេីង​ ជាទង្វេីរល្អសំរាប់កូនខ្មែរជំនានក្រោយៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ