ស្នាដៃ​​​​វិចិត្រ​ករ​ខ្មែរ​បេននី​​ គូរ​រូប​ឌីជីថល់​តារា​ចម្រៀង​ស្រី Beyonce ​ល្បី​ផ្អើល​ពិភព​ហូលីវូដ

ភ្នំពេញៈ​ ថ្មីៗ​នេះ​​​ស្នាដៃ​គំនូរ​​ឌីជីថល់​​​​របស់​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​អាមេរិក​ នាង ប៊ីយ៉ុនសេ ដែលបាន​​គូរ​ដោយ​​​​​​វិចិត្រ​ករ​ខ្មែរ​​ម្នាក់​ មាន​មាឌមាំ​ធំ​លោក ថៃ នរៈ​បណ្ឌិត​ ហៅ ​បេននី​ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​​​ខ្លាំង​ពី​សំណាក់​ខាង​ភាគី​ម្ចាស់​រូប​ និង​មាន​គម្រោង​​សហ​ការ​ធ្វើ​កិច្ច​ការ​មួយ​ធំ នៅ​​ក្នុង​វិស័យ​វិចិត្រ​​​កម្ម​នេះ​ទៀត​ផង​។​

លោក ថៃ នរៈ​បណ្ឌិត​ លោក បេននី វិចិត្រ​ករ​ ​វ័យ ២៥ ឆ្នាំ ដែល​មាន​បង​ប្អូន​បង្កើត​បី​នាក់ ដោយ​លោក​គឺ​ជា​កូន​ប្រុសទី​២ (កណ្តាល) មាន​ដុង​ផ្នែក​សិល្បៈ​គំនូរ​នៅ​​​​គ្រួសារ​អ្នក​សិល្បៈ​គឺ​លោក​ស្រី ងិន ម៉ានីយ៉ា អតីតជា​កវី​និពន្ធ​ល្បី​​ម្នាក់​ ខណៈ​បងប្រុស​ និង​ប្អូន​ស្រី​របស់​លោក​​ជា​តារា​សម្តែងនោះ​ ក៏​​រៀប​រាប់​ឲ្យ​ដឹង​ពី​ភាព​ល្បី​សាយ​ភាព​ពី​ស្នាដៃ​គំនូរ​របស់​លោក​នា​ពេល​ថ្មី​នេះ​ផង​ដែរ​​។ លោក បេននី ​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ក៏​មិន​​ដឹង​ដែរ​​ថា មាន​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​ចាប់​អារម្មណ៍​នឹង​ស្នា​ដៃ​គំនូរ​រូប​របស់​ ប៊ីយុនសេ ​នោះ​ទេ​។ ខ្ញុំ​គ្រាន់​​តែ​គូរ​រូប​នោះ​ដោយ​ក្តី​ស្រឡាញ់ និង​ម្យ៉ាង​ទៀត​គាត់​ ក៏​ជា​តារា​ចម្រៀងស្រី​ជា​ទី​ពេញ​ចិត្តខ្លាំង​បំផុត​របស់​​​​ខ្ញុំ​ផង​។ ខ្ញុំ​ក៏​មិន​មាន​រំពឹង​ថា មាន​អ្នកចូល​ចិត្ត​ស្នាដៃ​ខ្ញុំ​ច្រើន​បែប​នេះ​ដែរ ជា​ពិសេស​នោះ​មាន​មនុស្ស​​ ៣​ នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​តារា​ចម្រៀង​ស្រី​អាមេរិក​ ប៊ីយុនសេ​​ តែ​ម្តង​​​ បានបង្ហាញ​ចំណាប់​អារម្មណ៍ និង​គាំទ្រ​គំនូរ​នោះ​។ ​ទី​១ មាន​អ្នក​តុប​តែងកាយ​​ផ្ទាល់​​ខ្លួន​របស់​ប៊ីយុនសេ ទី​២​ ជា​អ្នក​ជំនាញ​​​​រៀបចំ​បម៉ូដ​ ឬស្ទីលឲ្យ​ ប៊ីយុនសេ​ ​និង​អ្នក​ទី​៣ ​​គឺ​ជា​ម្តាយបង្កើត​​របស់​​ ប៊ីយុនសេ»​។​

លោក​បាន​​​បន្ត​ថា៖ «ការ​ចាប់​អារម្មណ៍នេះ​ហើយ​ សរ​បញ្ជាក់​​ថា ស្នាដៃ​របស់​​ខ្ញុំ ​ពិតជា​ទទួល​ការ​គាំទ្រ​​​លំដាប់​​ពិភព​​លោក​មួយ​ ខណៈ​​​អ្នក​តុប​តែងកាយ​ផ្ទាល់​​ខ្លួន​របស់​ប៊ីយុនសេ គាប់​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​ទំនាក់​​​​ទំនង​​ខ្ញុំ​ ដើម្បី​ធ្វើ​គម្រោង​មួយនាពេល​អនាគត​​​ ដោយសារ​ពេញ​ចិត្ត​ស្នាដៃ​​​​របស់​ខ្ញុំ​ក្រោយ​ពី​គាត់​បាន​​មើល​វីដេអូ​​សកម្ម​ភាព​គូរ​​របស់​ខ្ញុំ​មក​។​ ខ្ញុំ​គិត​ថា ខ្លួនឯង​​មាន​សំណាង​ ដែល​បាន​​​​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​​ម​នុស្ស​នៅ​​​ប្រទេស​ឧស្សាហកម្ម​រីក​ចំរើន​​ ហើយ​​ក៏​គិត​ថា ​ជា​​​​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ​​​»។​

​ដោយសារ​តែ​​កាល​​ពី​កេ្មង​វ័យ​ចូល​ចិត្ត​គូរ​​​រូប​​គំនូរ​​​តុក្កតា​ តែ​​មិន​ដែល​បាន​ចូល​រៀន​ជំនាញ​សិល្បៈ​គំនូរ​ពី​សាលា​ណា​មួយ​នោះឡើយ​គឺ​គ្រាន់​តែ​​បាន​​​ស្វែង​យល់​រៀន​តាម​យូធូប និង​សិក្សា​ដោយ​ខ្លួន​ពី​សិល្បៈ​គំនូរ​នេះ​ប្រើពេល​ប្រមាណ ​៦​ ឆ្នាំ​ ក៏​អាច​បញ្ចេញសា្នដៃ​បាន​​ ខណៈ​​សិល្បៈ​គំនូរ​ឌីជីថល់ទើប​តែ​រៀន​​​ប្រមាណ​​៥ ខែ ចុង​ក្រោយ​នេះ​តែ​ប៉ុណ្ណោះ​​​ក៏​បង្កើត​បាន​ស្នាដៃ​គំនូរឌីជីថល់​ទាក់​អារម្មណ៍​​ខាង​ម្ចាស់​រូប​បាត់​ទៅ​ហើយគឺ​រូប​តារា​ចម្រៀង​ស្រី​អាមេរិក ប៊ីយុនសេ​ ​តាម​រយៈ​ចម្រៀង​ថ្មីបទ​​ «​Lion King» ។​

ចំពោះ​ស្នាដៃ​គំនូរ​ទាំង​ឡាយ​របស់​លោក​ បេននី ទាំង​ប្រភេទ​គំនូរ​ខ្មៅ​ដៃ​ អាច​លក់​បាន​តម្លៃ​ចន្លោះ​ពី​ ១០០ ដុល្លារ​ ទៅ​ ៥០០ ដុល្លារ ក្នុង​មួយ​ផ្ទាំង​ ដែលជាគំនូរ​​គូរ​​លើ​ក្រដាស​ប្រភេទ​​ A3 & A4 ខណៈ​គំនូរ​ប្រេង​​វិញ​មាន​តម្លៃ​ចន្លោះ​ពី​ ១០០ ដុ​ល្លារ ឡើង​​​ដល់​ខ្ទង់​ពាន់​ដុល្លារ ​​ឯ​ណោះ​គឺ​តាម​ប្រភេទ​គំនូរ​​ដែល​គេ​កម្ម៉ង់​។ លោក បេននី បាន​បញ្ជាក់​ថា៖ «​​សម្រាបើ​ពេលវេលា​វិញ​​តិច​បំផុតអាច​​ ២-៣ ម៉ោង (ចំពោះ​គំនូរ​ធម្មតា)​ រហូត​​ដល់​ ៣-៤ ថ្ងៃ (​ប្រភេទ​គំនូរ​រឿង​លម្អិត​)​​ ​ទើបអាច​​សម្រេច​ស្នាដៃ​បាន​​។ ដោយឡែក​ស្នាដៃ​គំនូរ​ប្រេង​វិញ​ខ្ញុំ​​ធ្លាប់​តែ​បាន​បង្កើត​ស្នាដៃ​ប្រភេទ​​សាមញ្ញៗ​​​ទេ ខណៈ​​​គំនូរ​​រឿង​ដែល​​​លម្អិត​នោះ នៅ​មិន​ទាន់​​បាន​​​បង្កើត​​នៅ​ឡើយ​ទេ»។ ​យ៉ាង​ណា​លោក ថៃ នរៈ​បណ្ឌិត ហៅ​បេននី មិន​ដែល​បាន​គូរ​រូប​សិល្បករ-សិល្បការិនី ខ្មែរ​ណាម្នាក់​នោះ​ឡើយ តែ​​លោក​ក៏​មាន​គម្រោង​ជ្រើស​រើស​​រូប​​តារា​ណា​មួយ​ មក​គូរ​ជា​មិន​ខាន​ក្នុង​ពេល​​អនាគត៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ