• ថៃ ​ស្រី​នាង ដក​ពាក្យបណ្ដឹងវិញហើយ ព្រមទាំង​សុំទោស​មហាជន ដោយសារតែមិន​ចង់ឲ្យប្រុស​ស្នេហ៍​របស់​នាង បាត់បង់​ការងារ និង​កិត្តិយស​

    ភ្នំពេញ ​៖ ​លើ page facebook ថ្ងៃទី ១០ ខែកក្កដា តារា​លក់​ឡេ​លើ facebook ថៃ ​ស្រី​នាង បានចេញ​សារ​មួយ​ចុងក្រោយ ដោយ​សុំទោស​ដល់​មហាជន ក៏ដូចជា សមត្ថកិច្ច​នគរបាល និង​ថ្នាក់ដឹកនាំ​ផងដែរ ចំពោះ​ហេតុការណ៍​ដែល​នាង បាន​បង្ហោះ​រូបថត​របស់ខ្លួន ដែល​ពោរពេញ ទៅដោយ​ស្នាមរបួស​ពេញ​ផ្ទៃមុខ រាងកាយ ដែល​រង​ពី​ការធ្វើ​បាប​របស់​ប្រុស​ស្នេហ៍​របស់​នាង ដែល​គេ​ស្គាល់​ឈ្មោះថា លោក​ទឹម សាវុធ មានមុខ​ងារ ជា​អនុប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​។ ថៃ​ស្រី​នាង ក៏បាន​សរសេរ​រៀបរាប់​បន្តថា នាង​សុំ​បញ្ចប់រឿង​ត្រឹមនេះ ហើយ​សុំ​ដក​ពាក្យបណ្ដឹង​វិញ ក៏​ព្រោះ​មិន​ចង់ឱ្យ​ប្រុស​ស្នេហ៍​របស់​នាង បាត់បង់​មុខតំណែង​ការងារ និង​កិត្តិយស ហើយ​ជាពិសេស​នាង បានបញ្ជាក់​ចុងក្រោយ​ថា ពួកយើង​ទាំងពីរ​នាក់​ស្រឡាញ់គ្នា​ខ្លាំងណាស់ ប៉ុន្តែ​ដោយសារ​តែ​​ភ្លើង​ប្រច័ណ្ឌ​ខ្លាំងពេក ទើបបាន​បង្ក​ឲ្យ​មានរឿង​នេះ កើតឡើង​។​

    ​ថៃ​ស្រី​នាង​បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កថា “​នាង​ខ្ញុំ សុំ​អភ័យទោស​ផង សម្រាប់​រឿងរ៉ាវ កាលពី​ថ្ងៃ 08 07 2019 ដោយ​ខ្ញុំ​ខឹងច្រឡោត​ពេក បាន​ផុស​រូប ក្នុង​បណ្តាញ​សង្គម fb តែ​ពេលនេះ​ខ្ញុំ​បានសម្រេច​ដក​ពាក្យបណ្តឹង​វិញ​ហេី​យ ព្រោះ​គាត់​បាន​សុំទោស និង​សន្យាថា ឈប់​ឲ្យ​មាន រឿង​បែបនេះ​ទៀត​ហេី​យ ម្យ៉ាងទៀត ខ្ញុំ​មិន​ចង់​ឲ្យ​គាត់​បាត់បង់ កិត្តិយស និង​ការងារ​ទេ គាត់​ជាម​នុស្ស​ល្អ​គ្រប់យ៉ាង គ្រាន់តែ​ច​រឹក ឆេវឆាវ និង​ប្រច័ណ្ឌ ខុស​រឿង​តែប៉ុណ្ណោះ សង្ឃឹមថា​បងប្អូន​ក្នុង fb និង​ថ្នាក់ដឹកនាំ អធ្យាស្រ័យ និង​អភ័យទោស ឲ្យ​គាត់ ព្រមទាំង​នាង​ខ្ញុំ​ផង​ ​ខ្ញុំ​ទាំងពីរ បាន​ស្រឡាញ់គ្នា ពិតប្រាកដ​មែន មិនអាច​បែក​គ្នា​បានទេ សូម​បងប្អូន យល់​អារម្មណ៍ ពួក​ខ្ញុំ​ផង​ចុះ ។ (( រូបភាព​មុនពេល​កេី​ត​ហេតុ នៅ​មេគង្គ វី​យូ ))៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ