Neymar អវត្តមាន​ពី​ក្លឹប PSG ក្នុង​ថ្ងៃ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ដំបូង

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធ Neymar បានអវត្តមានក្នុងថ្ងៃប្រមូលផ្តុំលើកដំបូងក្នុងក្លឹបបារាំង Paris Saint-Germain ដើម្បីត្រៀមបើករដូវកាលថ្មីឆ្នាំ២០១៩-២០២០ ដែលនឹងចាប់ផ្តើមនាខែក្រោយនេះហើយ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា តារាជើងស៊ុតវ័យ ២៧ឆ្នាំ Neymar មកបាល់មកជំរុំហ្វឹកហាត់ជាមួយ មិត្តរួមក្រុមទេកាលពីថ្ងៃចន្ទម្សិលមិញ ក្នុងខណៈដែលរូបគេកំពុងតែផ្សាភ្ជាប់ក្នុងការផ្ទេរទៅកាន់ក្លឹបចាស់ FC Barcelona របស់អេស្ប៉ាញវិញផងដែរនោះ។

យ៉ាងណាមិញក្លឹបយក្សបារាំង PSG មួយនេះ ក៏បានកត់សម្គាល់ឃើញថា Neymar Jr ក៏មិនសូវសប្បាយចិត្តជាមួយនឹងពេលវេលា ក៏ដូចជាទីកន្លែងប្រទេសបារាំងនេះប៉ុន្មានដែរ បើទោះបីជារូបគេទទួលបាន តម្លៃខ្លួន ២២២លានអឺរ៉ូកាលផ្ទេរចេញពី Barcelona ក្នុងខែសីហា ឆ្នាំ២០១៧ ក៏ពិតមែនក្តី។

ភ្លាមៗនោះដែរ លោក Neymar Sr ដែលជាឪពុករបស់ Neymar បានថ្លែងថា កូនប្រុសរបស់គេបានពន្យារពេលត្រឡប់ទៅកាន់ PSG វិញរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយសារតែបញ្ហារបួសជើងរបស់គេ មិនទាន់ជាសះស្បើយនៅឡើយផងនោះ។

Neymar ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ ពីការចូលលេងក្នុងលីគបាន ៣៧ប្រកួតដោយជួយ PSG បន្តឈ្នះជើងឯក Ligue 1 កាលពីរដូវកាលឆ្នាំ២០១៨-២០១៩ និងខកខាន ៣ប្រកួតក្នុង UEFA Champions League រដូវកាលក្រោយ ដោយសាររិះគន់មន្រ្តីអាជ្ញាកណ្តាល អំឡុងពេល PSG ជ្រុះចេញពី Champions League រដូវកាល មុនក្រោមថ្វីជើងរបស់ Manchester United ត្រឹមវគ្គ ១៦ក្រុម៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ