• Leicester ចំណាយលុយ​ជាង ៥០លាន​ដុល្លារ បំបែក​កំណត់ត្រា​ក្លឹប​ទិញ​ខ្សែបម្រើ Yuri របស់ Monaco

    (ក្រុងឡុងដ៍)៖ ក្លឹបបាល់ទាត់កញ្ជ្រោងខៀវ Leicester City បានទិញយកកីឡាករខ្សែបម្រើប្រយុទ្ធ Yuri Tielemans ក្នុងតម្លៃ ៤០លានផោន ស្មើនឹងជាង ៥០លានដុល្លារថ្លៃជាងគេក្នុងក្លឹបមកពី Monaco នៃក្របខណ្ឌកំពូលបារាំង Ligue 1 បន្ទាប់ពីខ្ចីជើងបាន ១រដូវកាលកន្លងទៅ។

    កីឡាករក្នុងក្រុមជម្រើសជាតិបិសាចក្រហមប៊ែលហ្ស៊ិក វ័យ ២២ឆ្នាំរូបនេះ បានក្លាយជាសមាជិកទី៣ ក្នុងក្លឹបអង់គ្លេស Leicester City ជាមួយនឹងការចុះកិច្ចសន្យារយៈពេល ៤ឆ្នាំលេងនៅកីឡដ្ឋាន King’s Power បន្ទាប់ពីវត្តមានរបស់ កីឡាករ Ayoze Perez មកពីក្លឹប Newcastle United និង James Justin មកពីក្លឹប Luton។

    Yuri ស៊ុតបាន ៣គ្រាប់ និង Assist បាន ១៣គ្រាប់ផងដែរនៅ Premier League កាលពីរដូវកាលឆ្នាំ២០១៨-២០១៩ ដែលត្រូវបាននាំយកមកកាន់ក្លឹប Leicester City ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Claude Puel កាលខែមករា ឆ្នាំ២០១៩ កន្លងទៅ មុនពេលគ្រូបង្វឹក Puel ត្រូវបានបណ្តេញចេញពីតំណែង ១ខែក្រោយមក និងជំនួសវិញដោយគ្រូ បង្វឹក Bredan Rodgers៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ