• ល្អណាស់! ម៉ូតូដាក់​​បំពង់ស៊ឺម៉ាំងឮៗ រាប់សិបគ្រឿងត្រូវសមត្ថកិច្ចខេត្តកំពតឃាត់ទុក

    ក្នុង​រយៈពេល​ជាង​២០​ថ្ងៃ​សមត្ថកិច្ច​ខេត្ត​កំពតឃាត់​បានម៉ូតូ​រាប់​សិប​គ្រឿង​ដែល​បំពាក់ភ្លើង​ឡាស៊ែ និង​បំពាក់ស៊ីម៉ាំង​បង្កសំឡេង​រំខាន​ដល់ប្រជា​ពល​រដ្ឋ។

    នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត​កំពត​នៅរសៀល​នេះ​បាន​សរសេរថា​គិត​ចាប់ពីថ្ងៃទី​១៧ ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ នេះ​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ចំនួន​៨០គ្រឿង​ដែលបំពាក់​ភ្លើង​ឡាស៊ែ និង​បំពង់ស៊ឺម៉ាំង​ដែល​បង្កការរំខាន់​ដល់​ប្រ​ជា​ពល​រដ្ឋ។

    ប្រ​ភព​ខាង​លើ​សរសេរថា​ម៉ូតូទាំង​៨០គ្រឿងនេះ​ឃាត់​ក្នុង​ក្រុង​កំពត​ចំនួន​៦១គ្រឿង ស្រុកទឹកឈូ​ចំនួន​មួយគ្រឿង ស្រុកកំពង់ស្រាច​ចំនួន​ប្រាំបី​គ្រឿង ស្រុក​បន្ទាយ​មាស​ចំនួន​ប្រាំមួយគ្រឿង និង​ស្រុកដងទង់ និងស្រុក​ឈូក​ពីរ​ៗគ្រឿង​ដូច​គ្នា។

    ប្រភពខាង​លើ​សរសេរថា៖ «[សមត្ថកិច្ច]​ឃាត់​ទោ​ចក្រ​យាន​យន្ត​ដែល​បំពាក់​បំពង់​ស៊ឺមាំង​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​ភ្លើង​ឡាស៊ែរ​…យើងនឹងធ្វើការបំផ្លាញចោលក្នុងពេលខាងមុខនេះ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ