• សុគន្ធ នីសា លួចសរសើ សុគន្ធ​កញ្ញា ថាជា “មនុស្សស្រីម្នាក់ ដែលទទួលបានជោគជ័យគ្រប់យ៉ាង…”

    ភ្នំពេញៈ នឹក​ស្មាន​តែ​មាន​ក្រុម​ប្រិយមិត្ត ជា​អ្នកគាំទ្រ​ទេ ដែល​ចេះ​លើក​សរសើ​ដល់​តារា​ប្រុស​ស្រីជា​ទី​ស្រឡាញ់​របស់​ខ្លួន​ដូចជា មាន​សំឡេងល្អ​ ការ​ងារល្អ​​ និង​ភាព​ជោគ​ជ័យ​នៃ​អាជីព​ជា​ដើម​នោះ​។ តែ​ថ្មីៗ​នេះ​ ស្រាប់​តែ​លេច​ចេញ​ការ​សរសើ​ពី​តារា​ចម្រៀង​គ្នា​ឯង​ទៅ​ដល់​តារា​ចម្រៀងស្រី​ទើប​រៀប​ការនឹង​ប្អូនប្រុស​ថៅកែ​ខ្លួន​គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា ពី​សំណាក់​អ្នកនាង សុគន្ធ​ នីសា។

    ជា​រឿង​មួយ​ដ៏​កម្រ​ផង​ដែរ សម្រាប់​តារា​ស្រី​រួម​ទ្រនំ​ហង្ស​មាស បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ដាក់​គ្នា​ ក្រោយ​ពីបាន​រៀប​ការ​មាន​ស្វាមី​រៀងៗ​ខ្លួន​មក។ អ្នកនាង សុគន្ធ នីសា បាន​សរសេរ​សារ​សរសើរ​ ឱក សុគន្ធ កញ្ញា ​ថា៖​«ជាមនុស្សស្រីម្នាក់ ដែលទទួលបានជោគជ័យគ្រប់យ៉ាង ​ដែល​ជីវិត​មនុស្ស​ភាគច្រើន មិនមានវាសនានឹងទទួលបាន ទោះជាខំប្រឹងយ៉ាងណាក៏ដោយ»។

    ប្រិយមិត្តជ្រាបរួចមកហើយ រវាងមិត្តភាពរបស់តារាចម្រៀងលំដាប់កំពូលអ្នកនាង សុគន្ធ នីសា និង​ ឱក សុគន្ធ​កញ្ញា មានភាពស្និទ្ធស្នាលកម្រិតណានោះ ព្រោះថាអ្នកទាំងពីរបានរាប់អានគ្នា តាំងតែពី​ពួកគេ​មិន​ទាន់មានភាពល្បីល្បាញខ្លាំង នៅក្នុងពិភពសិល្បៈមកម្ល៉េះ។

    កាល​ពីថ្មីៗនេះវិញ អ្នកនាង សុគន្ធ នីសា បានបង្កការភ្ញាក់ផ្អើល ដល់អ្នកគាំទ្ររបស់ខ្លួន ក៏ដូច​ជាអ្នកគាំ​ទ្រ​​របស់អ្នកនាង​ ឱក សុគន្ធកញ្ញា ក្រោយពី​បាន​ឃើញអ្នកនាង សុគន្ធ នីសា បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន ដោយនិយាយពាក្យសរសើរប៉ុន្មានម៉ាត់ ទៅកាន់កញ្ញា ឱក សុគន្ធកញ្ញា នៅ​លើ​រូប​ភាព​ដែល​បង្ហោះ​ដោយ​អ្នកគាំទ្រម្នាក់៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ