• មហាសេដ្ឋីអាមេរិកម្នាក់ រងការចោទប្រកាន់ពីបទជួញដូរនិងរួមភេទជាមួយអនីតិជន

    (ញូយ៉ក)៖ មហាសេដ្ឋីអាមេរិកម្នាក់ឈ្មោះ Jeffrey Epstein ត្រូវបានរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់ពីបទជួញដូរ និងរួមភេទជាមួយ ក្មេងស្រីៗដែលជាអនីតិជន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅយប់ថ្ងៃចន្ទ ទី០៨ ខែកក្កដា ឆ្នាំ២០១៩។

    លោក Epstein វ័យ៦៦ឆ្នាំ បានរងការចោទប្រកាន់ពីបទជួញដូរ និងរួមភេទជាមួយក្មេងស្រីជាច្រើននាក់ ដែលមានវ័យក្រោម១៨ឆ្នាំ កាលពីចន្លោះឆ្នាំ២០០២ និងឆ្នាំ២០០៥ នៅរដ្ឋញូយ៉កនិងរដ្ឋផ្លូរីដា ដោយក្មេងស្រីខ្លះមានអាយុត្រឹមតែ១៤ឆ្នាំថែមទៀតផង នាពេល នោះ។

    បើតាមរដ្ឋអាជ្ញាអាមេរិក លោក Epstein តែងបានឲ្យក្មេងស្រីទាំងនោះនូវលុយរាប់រយដុល្លារ ក្រោយត្រូវបានលួងលោមឲ្យរួមភេទ ជាមួយលោក នៅឯភូមិគ្រឹះក្នុងសង្កាត់ Manhattan ក្នុងទីក្រុងញូយ៉កនៃរដ្ឋញូយ៉ក ឬនៅភូមិគ្រឹះមួយទៀតក្នុងទីក្រុង Palm Beach នៃរដ្ឋផ្លូរីដា។ ជាដំបូងក្មេងស្រីទាំងនោះ ត្រូវបានបញ្ឆោតឲ្យទាក់ទងជាមួយលោក Epstein ក្រោមលេសថា ពួកគេនឹងគ្រាន់តែផ្តល់ការ ម៉ាស្សា ធ្វើ សសៃឲ្យមហាសេដ្ឋីរូបនេះប៉ុណ្ណោះ។

    បន្ថែមពីនេះ ដើម្បីរក្សាក៏ដូចជាបង្កើនចំនួនក្មេងស្រីសម្រាប់បំពេញតណ្ហារបស់ខ្លួន លោក Epstein ក៏បានទិញទឹកចិត្តក្មេង ស្រីមួយចំនួន ដែលជាជនរងគ្រោះរបស់លោក ឲ្យទាក់ទាញក្មេងស្រីដែលជាអនីតិជនផ្សេងៗទៀត ដើម្បីយកមកឲ្យខ្លួនរំលោភបំពាន ស្រដៀងគ្នាផងដែរ។ តាមរយៈវិធីសាស្រ្តនេះ លោក Epstein បានបង្កើតនូវបណ្តាញដ៏ធំមួយនៃជនរងគ្រោះជាអនីតិជន សម្រាប់ ការសប្បាយផ្លូវភេទរបស់ខ្លួន។

    រដ្ឋអាជ្ញាអាមេរិកបានអះអាងទៀតថា លោក Epstein ក៏បានរួមគំនិតនិងសហការជាមួយបុគ្គលដទៃទៀត ដែលបានជួយលោក តាមរយៈការទាក់ទងជាមួយជនរងគ្រោះ ហើយរៀបចំឲ្យពួកគេទៅជួបលោកផងដែរ។ ម៉្យាងវិញទៀត ការបំពានផ្លូវភេទទៅលើ អនីតិជននេះ គឺលោក Epstein បានប្រព្រឹត្តទាំងខ្លួនដឹងច្បាស់ថា ក្មេងស្រីទាំងនោះ សុទ្ធតែមានអាយុក្រោម១៨ឆ្នាំ។

    គួរជម្រាបថា លោក Jeffrey Epstein ត្រូវបានចាប់ខ្លួននៅរដ្ឋ New Jersey កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយពីលោក បាន ត្រឡប់ មកពីប្រទេសបារាំង។ លោក Epstein ក៏ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធិជាមួយបុគ្គលល្បីៗនៅអាមេរិក រួមមានអតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាដើមថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ