• ម្ចាស់បទចម្រៀង «ឆ្ងាយ» រៀបរាប់ពីអារម្មណ៍ខ្លួន បន្ទាប់មានជនឆ្លៀតឱកាស យកចម្រៀងរបស់ខ្លួនទៅផូសក្នុង Youtube គ្មានការអនុញ្ញាត

    វីដេអូចម្រៀង បទ “ឆ្ងាយ” មិនអាចបញ្ចេញជាផ្លូវការបានដោយសារព្រោះតែមានអ្នកយកបទចម្រៀងនេះទៅចែកចាយនៅលើ ”YouTube” មុនខ្ញុំ ហើយពួកគាត់កំពុងតែមានឈ្មោះជាម្ចាស់លើបទចម្រៀងនេះទៀតផង (Own the YouTube content ID)។

    ខ្ញុំប្រហែលជាត្រូវបោះចោល វីឌីអូ Music Video បទ «ឆ្ងាយ» ដែលបានថតនៅសហរដ្ឋអាមេរិកនេះទៅក្រោមគ្រែហើយ……..។ មិនមែនគ្មានដំណោះស្រាយ ហើយមកអង្គុយរ៉ាយរ៉ាប់នៅទីនេះទេ គឺមាន!!!!
    តែយ៉ាងណាសូមសារនេះទៅដល់បងប្អូនដែលយកបទចម្រៀងខ្ញុំទៅចែកចាយផង សូមកុំយករឿងនេះជាគំនុំគំគួនអី ហើយបកមកចូលរួមជាធ្លុងមួយ ដើម្បីអោយវិស័យនេះដើរទៅមុខទាំងអស់គ្នាបានទេ! ហើយមិនមែនផ្លូវច្បាប់មិនដំណើរការទេ តែខ្ញុំសួរថាតើបងប្អូនយើងរួចរាល់និងការជាប់ទោសដោយមូលហេតុ ចម្រៀងរឺនៅ ?ខ្ញុំមិនចង់អោយអ្នកមានទោសដោយមូលហេតុនេះទេ វាមិនទាន់ត្រូវធ្វើចឹង!!

    នេះជាពត៌មានខ្លីៗ អំពីការផលិតបទចំរៀងមួយបទ៖ ចំពោះ បទ «ឆ្ងាយ»

    – និពន្ធអស់ រយៈពេលកន្លះឆ្នាំ (6ខែ)
    – សមាជិកក្រុមតូចនៅជួយរាល់តម្រូវការ
    – សហការជាមួយលោកគ្រូខ្ញុំ លើការសរសេរ
    – យើងបានទិញ កំព្យូទ័រដើម្បីធ្វើការផលិតអស់ ( 2000$ )
    – ថ្លៃភ្លើង (6ខែ) (600$ )
    – កម្មវិធីផលិតតន្ត្រី Studio one 4 (400$)

    – សម្លេងឧបករណ៍តន្ត្រីដែលប្រើក្នុងបទឆ្ងាយ KOMPLETE 11 ultimate (1200$ )
    – សម្លេងហ្គីតា Orange Amp + EVH guitar (1600$)
    – ខ្ញុំខំហាត់លេងនិងរកទំនុកហ្គីតាបទ ឆ្ងាយ 6 ខែ ទំរាំត្រូវចិត្តខ្លួនឯង
    – ហើយ សហការជាមួយ សិល្បករព្យាណូដើម្បីបញ្ចូលក្នុងបទ
    – ខ្ញុំត្រូវអង្គុយ មិច (Mix) រឺ ពង្រឹង បច្ចេកទេសសម្លេងដោយខ្លួនឯង ថ្ងៃ/យប់
    – បន្ទាប់ពីបញ្ចប់ ការងារពេលកន្លះឆ្នាំតាមចរន្តកាងារខ្ញុំត្រូវអោយបងប្អូនស្ដាប់ក្នុង Pleng App 1 ខែ សិន ទើបខ្ញុំបញ្ចេញក្នុងYouTube ព្រោះត្រូវរកចំណូលបន្តិចបន្តួចមកវិញ។
    – សរុប ចំណាយអស់ (4800$ ) មិនបានគិតថ្លៃ ទីតាំង និង សិល្ប:ករដែលបាន សហការ ។
    – បង បង មិនគួរចែកចាយបទនេះដោយគ្មានការអនុញ្ញាតទេ ហើយថែមទាំងលួចយក YouTube Content ID របស់ពួកយើងទៀត។

    អាចទេ យើងមកធ្វើការជាមួយគ្នាវិញ?

    ខ្ញុំបានផ្ញើរសារទៅបងអ្នកយកទៅផុសមុនហ្នឹង ដើម្បីជួបមុខនិយាយគ្នាអំពីរឿងនេះ តែផ្ទុយទៅវិញ មិនតប មិននិយាយជាមួយ ហើយគ្រាន់តែលុបបទ ឆ្ងាយចេញពី channel គាត់។ តើអ្នកណាមួយ នឹងចូលរួមជាមួយខ្ញុំ និងក្រុម ដើម្បីចាត់ការទៅលើរឿងកម្មសិទ្ធបញ្ញាលើ YouTube នេះ។ ខ្ញុំគិត ថាបើបងនិយាយថា នេះខ្មែរដូចគ្នា ជួយគ្នានោះ មោះ មកធ្វើការជាមួយគ្នាវិញ ជាជាងធ្វើអំពើលួចអីចឹង។ Inbox របស់ខ្ញុំបើករហូតទេ ផ្ញើសារមកកាន់ mail របស់ខ្ញុំ [email protected] ក៏បាន ។ តោះយើងរៀនធ្វើការជាមួយគ្នា។ ខ្ញុំរង់ចាំ រាល់បងៗ ដែលមានចំនេះលើរឿង Digital និង YouTube នេះ។ អរគុណដែលបានគាំទ្រកន្លងមក និងជារៀងរហូត
    ពេជ្ជរិទ្ធ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ