កូន និងឪពុក ស្រវឹងស្រាទាស់សម្តីគ្នា រហូតកូនកាប់ឪពុកស្លាប់ នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ បុរសវ័យកណ្តាលម្នាក់ បានដាច់ខ្យល់ស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវកូនប្រុសបង្កើតវាយជាច្រើនដំបង និងកាប់ជាច្រើនកាំបិត ក្រោយពេលអ្នកទាំងពីរស្រវឹងស្រា ហើយទាស់សម្តីគ្នា កាលពីរសៀល ម៉ោង៣៖៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

យោងតាមសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានបានឲ្យដឹងថា ឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យ ឈោ្មះ អឿន ប៉ាក់ ភេទប្រុស អាយុ២៨ឆាំ្ន។ ជនរងគ្រោះឈោ្មះ ឃិន ប៉ិច អាយុ៥១ឆាំ្ន ហើយអ្នកទាំងពីររស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណា្ដន់ ខេត្តកំពង់ធំ។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មូលហេតុនៃអំពើឃាតកម្មនេះ បណ្តាលមកពីការផឹកសា្រស្រវឹងទាំងពីរនាក់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ